
កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ទៅលើតម្លៃផលិតផលទំនិញ និងសេវាកម្មក្នុងមូលដ្ឋាន
លោក ញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ដោយមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើផលិតផលទំនិញនិងសេវាកម្មក្នុងមូលដ្ឋាន។ គណៈកម្មាធិការខេត្តបានសម្រេចជ្រើសរើសផលិតផលទំនិញ និងសេវាកម្មឆ្នើមចំនួន ១៣មុខ ដើម្បីដាក់សំណើសុំចុះបញ្ជីផ្លូវការជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ពិនិត្យនិងសម្រេច។










