
យុវជនក្លាយជាខែលការពារព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន បន្តយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់
គោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងបង្កើនភាពស៊ាំដល់យុវជន ចំពោះការវាយលុកនៃព័ត៌មានមិនពិត ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ ប្រមាណជាង១ពាន់នាក់។









