
ពិភាក្សាការងារជាមួយប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា លើការងារគ្រប់គ្រងគ្រោះមហន្តរាយ
(ពោធិ៍សាត់)៖ លោក លឹម សុខតូ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Fumitsugu Tosu នាយករង និងជាប្រធានកម្មវិធីស្បៀងអាហារពិភពលោក (World Food Program - WFP) ប្រចាំប្រទេសកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់ និងស្វែងរកយន្តការរួមគ្នា ក្នុងការលើកកម្ពស់សមត្ថភាពឆ្លើយតប សង្គ្រោះបន្ទាន់ និងការគ្រប់គ្រងប្រព័ន្ធសន្តិសុខស្បៀង ដើម្បីធានាបាននូវការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះក្នុងភូមិសាស្ត្រខេត្ត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕










