យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់

យុទ្ធនាការ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដោយមានអ្នកចូលរួមជិត៨០០នាក់

ជំរុញឱ្យប្រជាពលរដ្ឋ និងយុវជនធ្វើការក្នុងស្រុកដើម្បីជួបជុំគ្រួសារ និងមានសុវត្ថិភាព, ជៀសវាងការចំណាកស្រុកទៅក្រៅប្រទេស (ជាពិសេសប្រទេសថៃ) ដែលប្រឈមហានិភ័យខ្ពស់, និងណែនាំឱ្យយល់ដឹងពីអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងការរៀនជំនាញវិជ្ជាជីវៈ។

ព័ត៌មានពាក់ព័ន្ធ

ស្ពានភ្នំក្រវាញប្រវែង ១៤៤ម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការ ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ចខេត្តពោធិ៍សាត់
ការអភិវឌ្ឍ
ស្ពានភ្នំក្រវាញប្រវែង ១៤៤ម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ផ្លូវការ ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ចខេត្តពោធិ៍សាត់
ស្ពានថ្មីដ៏មានសារៈសំខាន់នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១៤៦ ដែលជាភូមិសាស្ត្រ តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់តំបន់ភ្នំក្រវាញ ព្រមទាំងបើកទ្វារស្វាគមន៍អ្នកដំណើរឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិល្បីៗជាច្រើនកន្លែង ដូចជា តំបន់ប្រម៉ោយ ភ្នំ ១៥០០ អូរសោម និងស្រុកវាលវែង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ​ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ការអភិវឌ្ឍ
ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវជាតិលេខ១០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
អភិបាលខេត្តពោធិ៍សាត់ បានចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវជាតិលេខ១០» ប្រវែង ១៩៨,៥១៨ គ.ម តភ្ជាប់ពីខេត្តបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ទៅខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។ ផ្លូវនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលបានប្រែក្លាយអតីតសមរភូមិសង្គ្រាម ឱ្យទៅជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ ជួយសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងជំរុញការអភិវឌ្ឍប្រកបដោយសក្តានុពល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរក្រុងចុះពិនិត្យ និងទទួលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូ នៅក្នុងសង្កាត់ចំរើនផល
ការអភិវឌ្ឍ
អាជ្ញាធរក្រុងចុះពិនិត្យ និងទទួលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-លូ នៅក្នុងសង្កាត់ចំរើនផល
ពោធិ៍សាត់៖ លោក គឹម តារា អភិបាលរងក្រុង តំណាងឱ្យលោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុង រួមដំណើរដោយក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើការបញ្ចប់ការងារ ១០០% នៃគម្រោងសាងសង់ផ្លូវក្រាលក្រួសក្រហមចំនួន ២ខ្សែ និងលូទោលចំនួន ២កន្លែង ដែលស្ថិតនៅក្នុងភូមិទួលក្រួស និងភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនាពេលនេះ ធ្វើឡើងដើម្បីធានាថាការសាងសង់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានគុណភាពរឹងមាំ មុននឹងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ ព្រមទាំងជួយរំដោះទឹក និងកាត់បន្ថយការលិចលង់ក្នុងរដូវវស្សាផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកវាលវែង ដាំដើមផ្កាភួងម៉ាល័យចំនួន ៥០ដើមបន្ថែមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង ឆ្ពោះទៅឃុំអូរសោម
ការអភិវឌ្ឍ
រដ្ឋបាលស្រុកវាលវែង ដាំដើមផ្កាភួងម៉ាល័យចំនួន ៥០ដើមបន្ថែមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង ឆ្ពោះទៅឃុំអូរសោម
ពោធិ៍សាត់៖ ក្រោមកិច្ចចង្អុលការណែនាំពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង, លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកវាលវែង សហការជាមួយអាជ្ញាធរភូមិឈើទាលជ្រុំ ចុះរួមគ្នាតែកំពូលភ្នំដាំដើមផ្កាភួងម៉ាល័យបន្ថែមចំនួន ៥០ដើមទៀត នៅចំណុចផ្លូវកោងអន្ទង់អាំង តាមបណ្តោយផ្លូវឆ្ពោះទៅកាន់ឃុំអូរសោម នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ សកម្មភាពដាំដើមផ្កានាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនគម្របបៃតង និងលម្អតំបន់ទេសចរណ៍ផ្លូវកោងអន្ទង់អាំង (ភ្នំ១៥០០) ដែលជាចំណុចទាក់ទាញទេសចរដ៏សំខាន់ និងមានខ្យល់អាកាសបរិសុទ្ធក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់ស្អាត ស្អាតស្អំ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើនឡើង។ អាជ្ញាធរស្រុកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ មេត្តារួមគ្នាថែរក្សា ប៉ះពាល់ ឬបំផ្លាញដើមផ្កាទាំងនេះ ដើម្បីឱ្យលូតលាស់លម្អដងផ្លូវរបស់យើងទាំងអស់គ្នាឱ្យបានយូរអង្វែង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
បង្គោលភ្លើងសូឡា ៣១ ដើម ត្រូវ បានបំពាក់នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់
ការអភិវឌ្ឍ
បង្គោលភ្លើងសូឡា ៣១ ដើម ត្រូវ បានបំពាក់នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ចប់ការដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចំនួន ៣១ ដើម នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលប្រជាពលរដ្ឋទូទៅស្គាល់ថាជា «ស្ពានខ្ពស់»។ គម្រោងបំពាក់អំពូលភ្លើងសូឡា ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រែក្លាយតំបន់ស្ពានមួយនេះឱ្យមានពន្លឺភ្លឺច្បាស់នៅពេលរាត្រី និងប្រកបដោយសោភណ្ឌភាពទាក់ទាញ។ ការបំពាក់អំពូលសូឡានៅលើស្ពានខ្ពស់ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាសន្តិសុខ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ ដោយសារស្ពានតេជោសន្តិភាពឬស្សីជ្រុំជាចំណុចតភ្ជាប់ផ្លូវដ៏សំខាន់មួយដែលមានទេសភាពធម្មជាតិស្រស់ស្អាត។ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងប្រើប្រាស់ប្រភពថាមពលបៃតងប្រកបដោយចីរភាពបែបនេះ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារខ្វះខាតនៅឃុំស្រែស្ដុក
សកម្មភាពអាជ្ញាធរ

សាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារខ្វះខាតនៅឃុំស្រែស្ដុក

លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកណ្ដៀង សហការជាមួយរដ្ឋបាលឃុំស្រែស្ដុក បាននាំយកអំណោយមនុស្សធម៌ប្រគល់ជូនគ្រួសារខ្វះខាត ១គ្រួសារ នៅភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ អំណោយទាំងនោះរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ និងត្រីខ យ៉ាងណាមួយយួរៗ ដើម្បីជួយសម្រាលជីវភាពប្រចាំថ្ងៃ ស្របតាមគោលការណ៍មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង
សកម្មភាពថ្នាក់ដឹកនាំ

ពលរដ្ឋសង្កាត់រលាប ក្រុងពោធិ៍សាត់ ទទួលស្គាល់គុណតម្លៃនៃការសង្គ្រោះជាតិ ការការពារទឹកដី និងការអភិវឌ្ឍរបស់សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងប្តេជ្ញារួមសាមគ្គីគ្នាធ្វើឱ្យខ្មែរកាន់តែរុងរឿង

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋានចំនួន ១,០២៣នាក់ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាព ត្រៀមបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧ និងផ្តាំផ្ញើឱ្យមន្ត្រីបន្តបម្រើពលរដ្ឋឱ្យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហើបពីការសម្ពោធ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ វាលសម្តេចយស» នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ គម្រោងសាងសង់ច្រាំងស្ទឹងពោធិ៍សាត់ប្រវែង ៤គីឡូម៉ែត្រ ព្រមទាំងទិសដៅអភិវឌ្ឍន៍ទេសចរណ៍ និងកសិ-ថាមពលនៅស្រុកវាលវែង និងការពង្រីករោងចក្រ-ឧស្សាហកម្មបង្កើតការងារនៅស្រុកក្រគរ និងស្រុកបាកាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច
សកម្មភាពអាជ្ញាធរ

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច

លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍភាពការអនុវត្តគម្រោងដាំបង្គោលសូឡា នៅសាលាឃុំលាច ស្រុកភ្នំក្រវាញ​​​ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះផ្តោតលើការតាមដានលទ្ធផលការងារ និងកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យគម្រោងសម្រេចបានតាមផែនការ មានគុណភាព និងរួមចំណែកលើកកម្ពស់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមបណ្ឌិត ទី ថានី ដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តមបណ្ឌិត ទី ថានី ដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧

ឯកឧត្តមបណ្ឌិត ទី ថានី ប្រធានក្រុមការងារយុវជន គ្រូបង្រៀន និងមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំត្រៀមការប្រកួតកីឡាពានរង្វាន់ «៧ មករា» ស្រុកបាកាន លើកទី៤ ឆ្នាំ២០២៧។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រពី ឯកឧត្តម កែវ រតនៈ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ដើម្បីលើកកម្ពស់វិស័យកីឡាមូលដ្ឋាន ពង្រឹងសាមគ្គីភាព និងលើកទឹកចិត្តយុវជនឱ្យស្រឡាញ់សុខភាពនិងចាកឆ្ងាយពីគ្រឿងញៀន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត