រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន

រាជរដ្ឋាភិបាលផ្តល់អំណោយស្បៀង និងស្រូវពូជដល់គ្រួសាររងគ្រោះធម្មជាតិជាង ២,៦០០គ្រួសារ ក្នុងស្រុកបាកាន

ពោធិ៍សាត់៖ ការផ្តល់ស្បៀងអាហារ និងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិក្នុងមូលដ្ឋានស្រុកបាកាន ចំនួន ២.៦៨២គ្រួសារ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាល័យអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អំណោយមនុស្សធម៌នេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាក និងស្តារជីវភាពរបស់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនាពេលកន្លងមក ព្រមទាំងផ្តល់ស្រូវពូជសម្រាប់ធ្វើការបង្កបង្កើនផលឡើងវិញផងដែរ៕

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តមបណ្ឌិត លី ណារុន និងមន្ត្រីជំនាញ ចុះពិនិត្យផ្លូវ២ខ្សែក្នុងស្រុកបាកានដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង
Natural disaster
ឯកឧត្តមបណ្ឌិត លី ណារុន និងមន្ត្រីជំនាញ ចុះពិនិត្យផ្លូវ២ខ្សែក្នុងស្រុកបាកានដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង
ឯកឧត្តមបណ្ឌិត លី ណារុន និងក្រុមការងារ បានចុះពិនិត្យផ្លូវគម្រោង RRCIP-JICA ចំនួន ២ខ្សែ ស្វាយដូនកែវ-ច្រប់-ស្តុកឃ្លោក និងអូរតាប៉ោង-តាណៃ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលរងការជន់លិចដោយទឹកភ្លៀង ដោយបច្ចុប្បន្នស្ថានភាពទឹកកំពុងស្រកចុះបណ្តើរៗហើយ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍
Natural disaster
អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយពលរដ្ឋចុះរៀបចំការ៉ុងខ្សាច់ទប់ទឹកជំនន់ភ្លៀង ដើម្បីការពារសុវត្ថិភាពសហគមន៍
ពោធិ៍សាត់៖ កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ អាជ្ញាធរដែនដី សហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះធ្វើយុទ្ធនាការរួមគ្នាយ៉ាងសកម្ម ក្នុងការរៀបចំច្រកការ៉ុងខ្សាច់ទប់ទឹកតាមបណ្តោយដងស្ទឹង ស្ថិតក្នុងឃុំស្វាយលួង និងឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់ផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារជំនន់ទឹកភ្លៀង។ សកម្មភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលយប់ជ្រៅនេះ បានបង្ហាញយ៉ាងច្បាស់ពីកិច្ចសហការយ៉ាងរឹងមាំរវាងអាជ្ញាធរ និងសហគមន៍ ព្រមទាំងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាព ជីវភាព និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយកាត់បន្ថយហានិភ័យនៃការលិចលង់ និងការពារផលប្រយោជន៍របស់ប្រជាសហគមន៍បានយ៉ាងទាន់ពេលវេលា៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់ព្រៃញី និងសង្កាត់រលាប
Natural disaster
អភិបាលក្រុងពោធិ៍សាត់ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅសង្កាត់ព្រៃញី និងសង្កាត់រលាប
លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាសង្កាត់ចំនួន២ រួមមាន សង្កាត់ព្រៃញី និងសង្កាត់រលាប ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងដែលបង្កឡើងដោយទឹកភ្លៀង នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ទឹកស្ទឹងពោធិ៍សាត់កើនឡើងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមថ្ងៃត្រង់ទី១៤ ខែតុលា ឆ្នាំ២០២៦
Natural disaster
ទឹកស្ទឹងពោធិ៍សាត់កើនឡើងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមថ្ងៃត្រង់ទី១៤ ខែតុលា ឆ្នាំ២០២៦
ទឹកស្ទឹងពោធិ៍សាត់បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ គិតត្រឹមម៉ោង ១២:៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ។ ស្ថានភាពនេះតម្រូវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ឡាំ ហេងហួត និងឯកឧត្តម ខូយ រីដា ចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងរៀបចំផែនការសង្គ្រោះបន្ទាន់
Natural disaster
ឯកឧត្តម ឡាំ ហេងហួត និងឯកឧត្តម ខូយ រីដា ចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំងរៀបចំផែនការសង្គ្រោះបន្ទាន់
ឯកឧត្តម ឡាំ ហេងហួត និងឯកឧត្តម ខូយ រីដា បានចុះពិនិត្យផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ និងរៀបចំផែនការផ្តល់ស្បៀងសង្គ្រោះបន្ទាន់។​ ទឹកជំនន់នេះបានវាយលុកឃុំចំនួន១១ (៤៧ភូមិ) ប៉ះពាល់ពលរដ្ឋ ១,៣២៤គ្រួសារ និងលិចផ្លូវ៥៧ខ្សែ ខណៈឃុំឈើតុំរងគ្រោះធ្ងន់ធ្ងរជាងគេ (៦ភូមិ មានពលរដ្ឋ ៩៥៦គ្រួសារ)។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ព្រមទាំងបានជម្លៀសអ្នកជំងឺ ១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព
Natural disaster
អាជ្ញាធរខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍ជំនន់ទឹកភ្លៀងនៅស្រុកក្រគរ ព្រមទាំងបានជម្លៀសអ្នកជំងឺ ១៥២នាក់ ទៅកាន់ទីទួលសុវត្ថិភាព
ឥទ្ធិពលប្រព័ន្ធសម្ពាធទាបពី ព្យុះទី២៨ (Nolo) និងព្យុះទី២៩ (Koguma) បានបង្កឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ៤ថ្ងៃ រហូតបង្កើតជាជំនន់ទឹកភ្លៀងប៉ះពាល់ដល់ស្រុកក្រគរ និងស្រុកបាកាន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ទិដ្ឋភាពទូទៅ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក «ង» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
Tourism

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករ មុនបើកការប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦
Leadership activities

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករ មុនបើកការប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ចាប់ពីរសៀលថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករយ៉ាងច្រើនកុះករ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ក្រុមហ៊ុន Leader Energy បន្តឧបត្ថម្ភកុំព្យូទ័រ ១៨គ្រឿង និងបរិក្ខារបច្ចេកវិទ្យា ដល់សាលាបឋមសិក្សារាំងទិលលើផ្ទៃទឹកបឹងទន្លេសាប
Leadership activities

ក្រុមហ៊ុន Leader Energy បន្តឧបត្ថម្ភកុំព្យូទ័រ ១៨គ្រឿង និងបរិក្ខារបច្ចេកវិទ្យា ដល់សាលាបឋមសិក្សារាំងទិលលើផ្ទៃទឹកបឹងទន្លេសាប

ក្រុមហ៊ុន Leader Energy សហការជាមួយក្រុមការងារអគ្គិសនីកម្ពុជា បានប្រគល់កុំព្យូទ័រ All in One ចំនួន ១៨គ្រឿង ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ចាំង និងផ្ទាំងបញ្ចាំងយ៉ាងละ ១គ្រឿង ជូនសាលាបឋមសិក្សារាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីជំរុញការសិក្សាបែបឌីជីថលដល់សិស្សានុសិស្សលើផ្ទៃទឹកបឹងទន្លេសាប។ ពិធីនេះមានការចូលរួមពី ឯកឧត្តម គង់ ពុទ្ធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាំងទិល, លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំខេត្ត និង លោក Ronnie Koo នាយកប្រតិបត្តិក្រុមហ៊ុន Leader Energy។ ថ្នាក់ដឹកនាំបានថ្លែងអំណរគុណដល់ក្រុមហ៊ុន និងផ្តាំផ្ញើដល់សាលាឱ្យចូលរួមថែរក្សាសម្ភារៈទាំងនេះឱ្យបានគង់វង្ស បន្ទាប់ពីក្រុមហ៊ុនទើបតែបានសម្ពោធអគារសិក្សាថ្មី ៥បន្ទប់ តម្លៃជិត ១៩ម៉ឺនដុល្លារ ជូនសាលានេះកាលពីចុងខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
តំបន់ដាច់ស្រយាលនៅស្រុកកណ្តៀង និងបាកាន ប្រែក្លាយជាមានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងសម័យតេជាធិបតី
Leadership activities

តំបន់ដាច់ស្រយាលនៅស្រុកកណ្តៀង និងបាកាន ប្រែក្លាយជាមានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ជីវភាពពលរដ្ឋក្នុងសម័យតេជាធិបតី

ក្រុមការងារបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលផ្លូវជនបទនៅតាមបណ្តាភូមិមួយចំនួនក្នុងស្រុកកណ្តៀង (ភូមិធ្លាអំពិល ភូមិផ្ទះព្រីង ភូមិអំពិលកញ្ជ្រិញ) និងស្រុកបាកាន (ភូមិព្នៅ ភូមិអន្លង់សំបួរ) ខេត្តពោធិ៍សាត់។ កាលពីអតីតកាល ភូមិទាំងនេះធ្លាប់ជាតំបន់ដាច់ស្រយាល មានបញ្ហាអសន្តិសុខ និងលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍក្នុងសម័យតេជាធិបតី តំបន់នេះមានផ្លូវគមនាគមន៍ស្អាត ខ្វាត់ខ្វែង ដែលបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត