រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំសណ្តាប់ធ្នាប់ និងសំអាតបរិស្ថាននៅសួនច្បារមុខកោះសំពៅមាស ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

រដ្ឋបាលក្រុងពោធិ៍សាត់ ចុះរៀបចំសណ្តាប់ធ្នាប់ និងសំអាតបរិស្ថាននៅសួនច្បារមុខកោះសំពៅមាស ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ពោធិ៍សាត់៖ លោកស្រី ហាក់ អេងយី មន្ត្រីការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន រួមជាមួយមន្ត្រីជាប់កិច្ចសន្យា បានចុះសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ និងសំអាតអនាម័យបរិស្ថាន នៅតាមសួនច្បារសាធារណៈ ខាងមុខកោះសំពៅមាស នាផ្លូវល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ ការចុះបេសកកម្មនាពេលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ និងណែនាំដោយផ្ទាល់ដល់បងប្អូនអាជីវករដែលលក់ដូរនៅតាមសួនច្បារ ឱ្យចូលរួមថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមលើកកម្ពស់សោភ័ណភាពក្រុង។ បន្ថែមពីនេះ ក្រុមការងារក៏បានរួមគ្នាសំអាតបរិស្ថាន ប្រមូលសំរាម និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណសួនច្បារមុខកោះសំពៅមាស ឱ្យមានភាពស្រស់ស្អាត បៃតង និងមានអនាម័យខ្ពស់។ សកម្មភាពនេះ គឺជាការរៀបចំទុកជាមុនយ៉ាងសកម្ម ដើម្បីត្រៀមលក្ខណៈស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកកម្សាន្តនៅក្នុងក្រុងពោធិ៍សាត់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ ឱ្យទទួលបាននូវបរិយាកាសបរិសុទ្ធ និងមានភាពរីករាយ៕

ព័ត៌មានពាក់ព័ន្ធ

យើងទាំងអស់គ្នាចូលរួមរក្សាអនាម័យ និងសោភ័ណភាពស្រុកដោយចាប់ផ្តើមពីទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
Environment
យើងទាំងអស់គ្នាចូលរួមរក្សាអនាម័យ និងសោភ័ណភាពស្រុកដោយចាប់ផ្តើមពីទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
បរិស្ថានស្អាត និងសោភ័ណភាពស្រុកយើង គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីសុខភាពសាធារណៈ និងការទាក់ទាញទេសចរណ៍ ការបោះចោលសំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះយុទ្ធនាការផ្សព្វផ្សាយអនាម័យបរិស្ថាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
Environment
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះយុទ្ធនាការផ្សព្វផ្សាយអនាម័យបរិស្ថាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាននិងកំពុងរៀបចំផែនការចុះយុទ្ធនាការអប់រំ ណែនាំ និងផ្សព្វផ្សាយផ្ទាល់អំពីអនាម័យបរិស្ថាន នៅតាមបណ្តាគោលដៅ និងទីតាំងសំខាន់ៗជុំវិញក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយចាប់ផ្ដើមពីវេលាម៉ោង ១៧:០០ នាទីល្ងាចតទៅ។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់សោភ័ណភាព និងរក្សាអនាម័យបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរខាងមុខនេះ។ រដ្ឋបាលក្រុងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ ចូលរួមសហការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឱ្យក្រុងពោធិ៍សាត់មានបរិស្ថានស្អាត និងមានអនាម័យល្អ៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង
Environment
រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងភ្ញៀវទេសចរទាំងអស់ក្នុងក្រុងពោធិ៍សាត់ ចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យសាធារណៈ តាមរយៈការអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៖ សូមច្រកសំរាមក្នុងថង់ ឬធុងសំរាមឲ្យបានជិតល្អ រួចយកទៅដាក់តាមទីតាំង និងពេលវេលាដែលបានកំណត់។ ២. បញ្ឈប់ការបោះចោលពាសវាលពាសកាល៖ ជៀសវាងដាច់ខាតការបោះចោលសំរាម ឬសំណល់ផ្សេងៗលើដងផ្លូវ ទីសាធារណៈ ឬចាក់ចូលក្នុងប្រឡាយទឹកស្អុយ។ ៣. អនាម័យផ្ទាល់ខ្លួន និងទីតាំង៖ ចូលរួមសសម្អាតអនាម័យនៅមុខផ្ទះ និងតូបលក់ដូររបស់ខ្លួនជាប្រចាំ។ រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះ «ទីក្រុងស្អាត ផ្តើមចេញពីស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
Environment
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស បន្ទាប់ពីការត្រៀមរៀបចំពិធីសម្ពោធផ្លូវជាតិលេខ១០
លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន បានសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន ដឹកនាំដោយលោកបណ្ឌិត អ៊ូ រតនៈ ចុះពិនិត្យទីតាំងស្នាក់ការវាលស្បូវ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីពង្រឹងការងារអភិរក្ស និងលើកទឹកចិត្តមន្ត្រីឧទ្យានុរក្ស បន្ទាប់ពីលោកបានបញ្ចប់បេសកកម្មចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីសម្ពោធផ្លូវជាតិលេខ១០។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
Environment
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកក្រគរ រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ដោយមានអ្នកចូលរួម ២៥០នាក់
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលស្រុកក្រគរ បានរៀបចំប្រារព្ធ «ទិវាសំអាតពិភពលោក» លើកទី៩ ក្រោមមូលបទ ៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅបរិវេណអនុវិទ្យាល័យ និងសាលាបឋមសិក្សាកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
Environment
អភិបាលស្រុកក្រគរ ចុះបេសកកម្មផ្ទាល់លើការងារសណ្តាប់ធ្នាប់ បរិស្ថាន និងដោះស្រាយទំនាស់ដីធ្លីនៅឃុំអន្សាចំបក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ អមដំណើរដោយក្រុមការងារ បានចុះពិនិត្យផ្ទាល់លើកិច្ចការងារសំខាន់ៗចំនួនបី ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយផ្លូវជាតិលេខ៥ កាលពី ថ្ងៃ ទី១៣ ខែកញ្ញឆ្នាំ២០២៦។ សកម្មភាពការងារចុះបេសកកម្មជាក់ស្តែងរួមមាន ការចុះរៀបចំ និងណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការចងគោក្របីបណ្តែតបណ្តោយនៅតាមចិញ្ចើមផ្លូវជាតិ ដែលបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពបរិស្ថានមូលដ្ឋាន .ការសហការជាមួយក្រុមប្រឹក្សាឃុំអន្សាចំបក់ ចុះពិនិត្យមើលទីតាំងដីសាធារណៈរដ្ឋបាល សម្រាប់ត្រៀមរៀបចំផែនការដាំដើមឈើលម្អ និងកែលម្អបរិស្ថានបៃតងនៅតំបន់ពីរ .ការចុះត្រួតពិនិត្យទីតាំងដីដែលមានបញ្ហាទំនាស់ចំនួន ៣ទីតាំងផ្សេងគ្នា ស្ថិតក្នុងឃុំអន្សាចំបក់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរកដំណោះស្រាយដោយសន្តិវិធីតាមផ្លូវរដ្ឋបាល៕ សាយយ័ន្ដ វុន្នីយ៉ា
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ទាក់ទាញភ្ញៀវទេសចរជាតិជាង ៧ពាន់នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
Tourism

រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ទាក់ទាញភ្ញៀវទេសចរជាតិជាង ៧ពាន់នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ រមណីដ្ឋានទឹកធ្លាក់ច្រកល្អៀង ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បានទាក់ទាញភ្ញៀវទេសចរជាតិជាង ៧ពាន់នាក់។ ភាពរៀបរយ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានដ៏ល្អប្រសើរក្នុងរមណីដ្ឋាននេះ គឺក្រោមការយកចិត្តទុកដាក់ និងកិច្ចសហការរៀបចំពីសំណាក់មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការយ៉ោក។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកភ្នំក្រវាញ
Press releases

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកភ្នំក្រវាញ

រដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់គេហទំព័រ «អស្ដាយញូស៍-RskyNews.Kh» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ អំពីករណីប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរជួសជុលផ្លូវមួយខ្សែដែលកំពុងរងការខូចខាត រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺ និងជម្រាបជូនអំពីស្ថានភាពពិត និងផែនការដោះស្រាយ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋត្រឡប់មកកាន់រាជធានីភ្នំពេញវិញ
Social security

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋត្រឡប់មកកាន់រាជធានីភ្នំពេញវិញ

ពោធិ៍សាត់៖ ក្រោមការដឹកនាំផ្ទាល់ពី លោកវរសេនីយ៍ទោ ទូច សេងងន នាយការិយាល័យចរាចរណ៍ផ្លូវគោកស្ដីទី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកបានចុះប្រចាំការនៅតាមគោលដៅសំខាន់ៗ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរបញ្ចប់ការឈប់សម្រាក និងត្រឡប់ទៅបំពេញការងារវិញនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ការចុះអន្តរាគមន៍និងប្រចាំការនេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៥ ក៏ដូចជាកំណាត់ផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងផ្តល់ភាពងាយស្រួលជូនដល់អ្នកដំណើរក្នុងការធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ លោកនាយការិយាល័យ ក៏បានក្រើនរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវស្រវឹងពេលបើកបរ និងត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឬមួកសុវត្ថិភាពជានិច្ច ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់អ្នកដទៃ ក៏ដូចជាខ្លួនឯងផ្ទាល់៕ សាយយ័ន្ដ វុន្នីយ៉ា

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកវាលវែង ប្រគល់អំណោយស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ
Authority activities

រដ្ឋបាលស្រុកវាលវែង ប្រគល់អំណោយស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនកងទ័ពជួរមុខ

ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងលោកអភិបាលរង រួមជាមួយលោកនាយករដ្ឋបាលស្តីទី ប្រធាន និងអនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក បានអញ្ជើញចុះប្រគល់ស្បៀង គ្រឿងឧបភោគបរិភោគ បន្លែ និងនំអន្សម ដែលជាអំណោយសប្បុរសធម៌ទទួលបានពីព្រះចៅអធិការវត្តមួយចំនួនក្នុងស្រុកវាលវែង ជូនដល់វីរជនកងទ័ពជួរមុខ ដែលជាអង្គភាពសហសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលស្រុកវាលវែង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ អំណោយស្បៀង និងសម្ភារដែលបានប្រគល់ រួមមាន៖ អង្ករ ៣៥០ គីឡូក្រាម, បន្លែចម្រុះ ១៥០ គីឡូក្រាម, អន្សម ៥០០ ដើម,​ មីកញ្ចប់ ១១ កេះ, ទឹកផ្លែឈើ ៧ កេះ, ទឹកបរិសុទ្ធ ៤​ កេះ, ទឹកបរិសុទ្ធ ៧ យួរ, ទឹកស៊ីអ៊ីវ ១០ យួរ, ទឹកត្រី ២ យួរ, សៀង ១០ គីឡូក្រាម, នឹង ទឹកដោះគោខាប់ ៥ កំប៉ុង។ សកម្មភាពចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភនេះ គឺដើម្បីជាការរួមចំណែកលើកទឹកចិត្ត និងឆ្លើយតបចំពោះការលះបង់ដ៏ធំធេងរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ព្រមទាំងបង្ហាញពីស្មារតីសាមគ្គីភាពរវាងកងទ័ព និងប្រជាជន ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងកងកម្លាំងការពារជាតិផងដែរ៕ សាយយ័ន្ត វុន្នីយ៉ា

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត