
រដ្ឋបាលក្រុងពោធិ៍សាត់ អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករ ចូលរួមថែរក្សាអនាម័យ និងសោភ័ណភាពក្រុង
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ សូមអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ព្រមទាំងភ្ញៀវទេសចរទាំងអស់ក្នុងក្រុងពោធិ៍សាត់ ចូលរួមលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យសាធារណៈ តាមរយៈការអនុវត្តចំណុចសំខាន់ៗដូចខាងក្រោម៖ ១. ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៖ សូមច្រកសំរាមក្នុងថង់ ឬធុងសំរាមឲ្យបានជិតល្អ រួចយកទៅដាក់តាមទីតាំង និងពេលវេលាដែលបានកំណត់។ ២. បញ្ឈប់ការបោះចោលពាសវាលពាសកាល៖ ជៀសវាងដាច់ខាតការបោះចោលសំរាម ឬសំណល់ផ្សេងៗលើដងផ្លូវ ទីសាធារណៈ ឬចាក់ចូលក្នុងប្រឡាយទឹកស្អុយ។ ៣. អនាម័យផ្ទាល់ខ្លួន និងទីតាំង៖ ចូលរួមសសម្អាតអនាម័យនៅមុខផ្ទះ និងតូបលក់ដូររបស់ខ្លួនជាប្រចាំ។ រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះ «ទីក្រុងស្អាត ផ្តើមចេញពីស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»៕










