
សេចក្តីជូនដំណឹង
រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន បងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ រដ្ឋបាលខេត្តបាន រៀបចំរថយន្តក្រុងរបស់សាលាខេត្ត សម្រាប់ដឹកជញ្ជូនសាធារណជន ដែលធ្វើដំណើរមកកាន់គេហដ្ឋាន “ដោយមិន បង់ប្រាក់”៕










