អភិបាលស្រុកបាកាន ចុះពិនិត្យផ្លូវចូលអធិការដ្ឋាននគរបាលស្រុក ត្រៀមជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល

អភិបាលស្រុកបាកាន ចុះពិនិត្យផ្លូវចូលអធិការដ្ឋាននគរបាលស្រុក ត្រៀមជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពផ្លូវចូលទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដែលស្ថិតនៅក្នុងភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ។ ការអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងនេះ គឺធ្វើឡើងក្នុងគោលបំណងរៀបចំផែនការ និងត្រៀមលក្ខណៈជួសជុលស្តារឡើងវិញនូវកំណាត់ផ្លូវមួយខ្សែនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែងាយស្រួល សុវត្ថិភាព និងចៀសវាងការលំបាកក្នុងរដូវវស្សា។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានផ្តាំផ្ញើ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងផ្នែកពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ពិនិត្យបច្ចេកទេស និងរៀបចំដំណើរការជួសជុលឱ្យបានឆាប់រហ័ស និងមានគុណភាពមាំទាំ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសប្រជាពលរដ្ឋដែលត្រូវមកទំនាក់ទំនងការងារនៅអធិការដ្ឋាននគរបាលស្រុក ក៏ដូចជាធ្វើដំណើរឆ្លងកាត់ទីនោះជារៀងរាល់ថ្ងៃ៕ សាយយ័ន្ដ វុន្នីយ៉ា

ខេត្តពោធិ៍សាត់Pursatស្រុកបាកាន

ព័ត៌មានពាក់ព័ន្ធ

អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Authority activities
អភិបាលស្រុកភ្នំក្រវាញ អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់បងប្អូនគ្រួសារម៉ូតូឌុប នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះ លោកអភិបាលស្រុកបានគាំទ្រ និងលើកទឹកចិត្តដល់របរប្រចាំថ្ងៃរបស់ពួកគាត់ ក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាព ព្រមទាំងបានឧបត្ថម្ភអំណោយដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងឱកាសបុណ្យប្រពៃណីជាតិ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
Authority activities
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ដឹកនាំកម្លាំងចុះសួរសុខទុក្ខគ្រួសារសម្ព័ន្ធមេត្រីភាពអតីតយុវជន៩គ្រួសារ នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ ស្នងការរងផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ជាអនុប្រធាននិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាខេត្ត បានដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារអតីតយុវជនជាសម្ព័ន្ធមេត្រីភាពចំនួន៩គ្រួសារ ដែលកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារសម្ព័ន្ធមេត្រីភាព ៨គ្រួសារ នៅភូមិអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ទ្រយឹង
Authority activities
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារសម្ព័ន្ធមេត្រីភាព ៨គ្រួសារ នៅភូមិអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ទ្រយឹង
លោក ម៉ាលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនគ្រួសារសម្ព័ន្ធមេត្រីភាពចំនួន ៨ គ្រួសារ នៅភូមិអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ សកម្មភាពនេះធ្វើឡើងដើម្បីពង្រឹងចំណងសាមគ្គីភាព និងជួយសម្រាលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងអតីតយុទ្ធជន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារសម្ព័ន្ធមេត្រីភាព ៨គ្រួសារ នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង
Authority activities
អភិបាលស្រុកក្រគរ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារសម្ព័ន្ធមេត្រីភាព ៨គ្រួសារ នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង
អភិបាលស្រុកក្រគរ និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារសម្ព័ន្ធមេត្រីភាពចំនួន ៨គ្រួសារ នៅភូមិប៊ុនរ៉ានី សែនជ័យដំណាក់ទ្រយឹង ដើម្បីជួយសម្រាលជីវភាពរស់នៅ។នាឱកាសនោះ លោកអភិបាលស្រុកបានផ្តាំផ្ញើសួរសុខទុក្ខ លើកទឹកចិត្តឱ្យខិតខំប្រកបរបរចិញ្ចឹមជីវិត រក្សាសុខភាព និងសហការថែរក្សាសន្តិសុខក្នុងមូលដ្ឋានផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងសម្ភាសន៍គ្រួសារសំណាកនៅឃុំព្រងិល ស្រុកភ្នំក្រវាញ
Authority activities
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះពិនិត្យការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងសម្ភាសន៍គ្រួសារសំណាកនៅឃុំព្រងិល ស្រុកភ្នំក្រវាញ
ក្រុមការងារបច្ចេកទេសនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ ព្រមទាំងចុះសម្ភាសន៍គ្រួសារសំណាកគំរូដល់ខ្នងផ្ទះ ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ការចុះពិនិត្យនេះធ្វើឡើងដើម្បី ផ្ទៀងផ្ទាត់ការប្រមូលទិន្នន័យរបស់អាជ្ញាធរឃុំ-ភូមិ ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស, ធានាថាគ្រួសារដែលទទួលបានប័ណ្ណសមធម៌ ឬប័ណ្ណងាយរងហានីភ័យ គឺជាអ្នកខ្វះខាត និងត្រូវទទួលបានគោលនយោបាយគាំពារសង្គមពិតប្រាកដ និងជួយតម្រង់ទិស និងដោះស្រាយបញ្ហាបច្ចេកទេសជូនអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
លោកអភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ១៩គ្រួសារ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់
Authority activities
លោកអភិបាលរងខេត្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ១៩គ្រួសារ នៅភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់រលាប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១៩គ្រួសារ រស់នៅក្នុងភូមិថ្មបីដុំ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីចូលរួមកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ហៀម ឃួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។ អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១៩គ្រួសារ នាឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០ គីឡូក្រាម និងសារុង១។ ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងអស់ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហៀម ឃួន ព្រមទាំងក្រុមការងារចុះមូលដ្ឋាន ដែលតែងតែគិតគូរ និងចុះមកជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់ទាន់ពេលវេលា៕ សាយយ័ន្ដ វុន្នីយ៉ា
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ខូយ រីដា បានចុះសំណេះសំណាល និងអញ្ជើញចូលរូមក្នុងពិធីហ្វឹកហ្វឺនកងអនុសេនាធំការពារដែនអាកាស លេខ៣១
Leadership activities

ឯកឧត្តម ខូយ រីដា បានចុះសំណេះសំណាល និងអញ្ជើញចូលរូមក្នុងពិធីហ្វឹកហ្វឺនកងអនុសេនាធំការពារដែនអាកាស លេខ៣១

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរូមក្នុងពិធីហ្វឹកហ្វឺនកងអនុសេនាធំការពារដែនអាកាស កងពលតូចថ្មើរជើងលេខ៣១ ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងជួរក្រោយចំពោះកងទ័ពជួរមុខ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
យើងទាំងអស់គ្នាចូលរួមរក្សាអនាម័យ និងសោភ័ណភាពស្រុកដោយចាប់ផ្តើមពីទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
Environment

យើងទាំងអស់គ្នាចូលរួមរក្សាអនាម័យ និងសោភ័ណភាពស្រុកដោយចាប់ផ្តើមពីទម្លាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

បរិស្ថានស្អាត និងសោភ័ណភាពស្រុកយើង គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីសុខភាពសាធារណៈ និងការទាក់ទាញទេសចរណ៍ ការបោះចោលសំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងអំពីការដាក់ពាក្យចូលរួមប្រណាំងទូក ង ខ្នាតអន្តរជាតិ ឆ្នាំ២០២៦
Announcements

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងអំពីការដាក់ពាក្យចូលរួមប្រណាំងទូក ង ខ្នាតអន្តរជាតិ ឆ្នាំ២០២៦

រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងអំពីការដាក់ពាក្យចូលរួមប្រណាំងទូក ង ខ្នាតអន្តរជាតិ ឆ្នាំ២០២៦ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែន ក្នុងឃុំថ្មដា នាឱកាសបុណ្យភ្ជុំបិណ្ឌ
Leadership activities

ឯកឧត្តម ខូយ រីដា ដឹកនាំគណៈប្រតិភូខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែន ក្នុងឃុំថ្មដា នាឱកាសបុណ្យភ្ជុំបិណ្ឌ

គណៈប្រតិភូរដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអមដំណើរពីអភិបាលរងខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ​ អង្គភាព និងអាជ្ញាធរស្រុក ក្រុង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់អង្គភាពកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ។

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត