សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សាខាសមាគមនារីខេត្តពោធិ៍សាត់ ចែកអំណោយមនុស្សធម៌ ជូនជនចាស់ជរាគ្មានទីពឹង និងជនពិការ២៤នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

លោកជំទាវ អាំង សុជាតា ខូយរីដា បាននាំយកអំណោយមនុស្សធម៌ និងថវិកា ទៅចែកជូនជនចាស់ជរា និងជនពិការចំនួន ២៤នាក់ ក្នុងខេត្តពោធិ៍សាត់ ដើម្បីជួយសម្រាលជីវភាព និងចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ព្រមទាំងបានផ្ដាំផ្ញើការថែទាំសុខភាព និងការប្រុងប្រយ័ត្នលើបញ្ហាសង្គមផ្សេងៗផងដែរ។

ខេត្តពោធិ៍សាត់Pursatកាកបាទក្រហមកម្ពុជា

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម ខូយ រីដា អញ្ជើញពិនិត្យសោភ័ណភាព សាលាបឋមសិក្សាព្រងិល
Leadership activities
ឯកឧត្តម ខូយ រីដា អញ្ជើញពិនិត្យសោភ័ណភាព សាលាបឋមសិក្សាព្រងិល
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់លើការរៀបចំអនាម័យ បរិស្ថាន និងសោភណភាព នៅសាលាបឋមសិក្សាព្រងិល ដែលស្ថិតនៅក្នុងភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ ពង្រឹងការយល់ដឹងផ្នែកច្បាប់លើវិស័យអចលនវត្ថុ និងបញ្ចាំ ដើម្បីជៀសវាងបញ្ហាប្រឈម និងការពិន័យផ្សេងៗ
Leadership activities
រដ្ឋបាលខេត្តពោធិ៍សាត់ ពង្រឹងការយល់ដឹងផ្នែកច្បាប់លើវិស័យអចលនវត្ថុ និងបញ្ចាំ ដើម្បីជៀសវាងបញ្ហាប្រឈម និងការពិន័យផ្សេងៗ
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុន មាត្រា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តំណាង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឆាយ ឈាងសុពល អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ និងអាជីវករក្នុងវិស័យអចលនវត្ថុ និងបញ្ចាំជាច្រើនរូបទៀត។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៣.២៩៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៣ភូមិ
Leadership activities
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន៣.២៩៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៣ភូមិ
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៣,២៩៦បណ្ណ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ នៃឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ «អន្ទង់អាំង» នៅភ្នំ១៥០០ ជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ
Leadership activities
រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ «អន្ទង់អាំង» នៅភ្នំ១៥០០ ជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ
យោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នេះ សម្តេចធិបតីបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះប្អូនស្រី សែម សុខគា ដែលបានឆ្លើយតបយ៉ាងសកម្មទៅនឹងការអំពាវនាវរបស់សម្តេចកាលពីថ្ងៃទី១ ខែតុលា កន្លងទៅ ដោយបានយល់ព្រមចូលជួបប្រស្រ័យទាក់ទងជាមួយក្រុមការងារអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្របជុំវិញបញ្ហាដីធ្លីនៅតំបន់អន្ទង់អាំង (ឬហៅថា បុប្ផាលាក់ខ្លួន) លើខ្នងភ្នំ១៥០០។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញពិនិត្យការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារក្រសួងព័ត៌មាន
Leadership activities
ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញពិនិត្យការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារក្រសួងព័ត៌មាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គល នៃក្រសួងព័ត៌មាន។ ការតម្កល់នេះធ្វើឡើងដើម្បីលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ រក្សាជំនឿសាសនា និងប្រពៃណីជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាព និងភាពថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលជូនវីរយុទ្ធជន និងជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
Leadership activities
ឯកឧត្តម ខូយ រីដា ដឹកនាំធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសលជូនវីរយុទ្ធជន និងជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រី និងប្រជាពលរដ្ឋធ្វើពិធីបុណ្យបង្សុកូលនៅទីតាំងប្រវត្តិសាស្ត្រ ដើមស្តី ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរកងទ័ព និងជនរងគ្រោះក្នុងរបបប៉ុល ពត។ ក្នុងឱកាសនោះ ឯកឧត្តមបានផ្តាំផ្ញើឱ្យរួមគ្នាថែរក្សាបរិស្ថាន ដាំដើមឈើ គាំទ្ររាជរដ្ឋាភិបាលលើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងត្រៀមសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ ព្រមទាំងបានប្រគេនថវិកា ១លានរៀល ដល់វត្តចំនួន៣ ក្នុងស្រុកកណ្តៀងផងដែរ។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ផ្លូវអន្ទង់អាំង ឬ បុប្ផាលាក់ខ្លួន មានផ្លូវពត់ពេនលើខ្នងភ្នំ១៥០០ ដ៏មានប្រជាប្រិយភាព និងស្រស់ស្អាតប្រចាំខេត្តពោធិ៍សាត់
Tourism

ផ្លូវអន្ទង់អាំង ឬ បុប្ផាលាក់ខ្លួន មានផ្លូវពត់ពេនលើខ្នងភ្នំ១៥០០ ដ៏មានប្រជាប្រិយភាព និងស្រស់ស្អាតប្រចាំខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ «ផ្លូវអន្ទង់អាំង» ឬដែលមហាជនទូទៅស្គាល់ថា «ផ្លូវបុប្ផាលាក់ខ្លួន» នៅតំបន់ភ្នំ១៥០០ បាននិងកំពុងបន្តទាក់ទាញអារម្មណ៍ភ្ញៀវទេសចរជិតឆ្ងាយយ៉ាងខ្លាំង តាមរយៈភាពស្រស់ស្អាតនៃទេសភាពធម្មជាតិ និងរចនាបថផ្លូវពត់ពេនយ៉ាងប្លែកភ្នែក។ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ផ្លូវមួយខ្សែនេះមានលក្ខណៈពិសេសត្រង់ការរចនាបត់បែនកោងញឹកញាប់ដូចសត្វអន្ទង់អាំង ឆ្លងកាត់ជួរភ្នំ និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់។ ទិដ្ឋភាពធម្មជាតិដ៏ស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធនៅតំបន់នេះ បានធ្វើឱ្យផ្លូវអន្ទង់អាំងក្លាយជាចំណុចទាក់ទាញទេសចរយ៉ាងសំខាន់ និងជាកន្លែងឈប់សម្រាកថតរូបកម្សាន្តដែលមិនអាចរំលងបាន សម្រាប់អ្នកធ្វើដំណើរឆ្ពោះទៅកាន់ស្រុកវាលវែង និងតំបន់ថ្មដា។ គួររំលឹកផងដែរថា តំបន់អន្ទង់អាំងនៅភ្នំ១៥០០នេះ ត្រូវបានរាជរដ្ឋាភិបាលកំណត់រក្សាទុកជាតំបន់សាធារណៈរបស់រដ្ឋ ដើម្បីរៀបចំដាំដើមឈើឡើងវិញ និងអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ប្រណិត សម្រាប់បម្រើដល់ការកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
សម្រស់ស្ពានឆ្លងស្ទឹង និង «កោះសំពៅមាស»៖ និមិត្តរូបនៃភាពរីកចម្រើន និងការអភិវឌ្ឍនារាត្រីក្នុងក្រុងពោធិ៍សាត់
Tourism

សម្រស់ស្ពានឆ្លងស្ទឹង និង «កោះសំពៅមាស»៖ និមិត្តរូបនៃភាពរីកចម្រើន និងការអភិវឌ្ឍនារាត្រីក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ រូបភាពទិដ្ឋភាពពីលើអាកាស នាពេលរាត្រីបានរំលេចនូវសម្រស់ដ៏ទាក់ទាញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាមរយៈពន្លឺភ្លើងអគ្គិសនីពណ៌ចម្រុះយ៉ាងប្រណិត លើបណ្តោយស្ទឹងពោធិ៍សាត់ និងតំបន់រមណីយដ្ឋានជុំវិញ។ ស្ពានឆ្លងស្ទឹងពោធិ៍សាត់ដ៏វែងអនឡាយ ជាមួយនឹងការបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈយ៉ាងភ្លឺស្វាងនៅតាមបណ្តោយស្ពាន និងខ្សែផ្លូវថ្នល់។ ទិដ្ឋភាពនេះមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាតនៃការរៀបចំទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តែងចេញពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន សម្រួលដល់ការធ្វើដំណើរកម្សាន្ត និងចរាចរណ៍របស់ប្រជាពលរដ្ឋនាពេលរាត្រីប្រកបដោយសុវត្ថិភាព។ សម្រស់ «កោះសំពៅមាស» ដែលជាតំបន់រមណីយដ្ឋានវប្បធម៌ និងកម្សាន្តដ៏ល្បីល្បាញប្រចាំខេត្តពោធិ៍សាត់។ ទីតាំងនេះមានទម្រង់រូបរាងដូចជាសំពៅធំមួយស្ថិតនៅចំកណ្តាលស្ទឹងពោធិ៍សាត់ ដែលត្រូវ​បានរៀបចំដេញអំពូលភ្លើងពណ៌ចម្រុះយ៉ាងមានរបៀបរៀបរយ អមដោយស្ពានតភ្ជាប់ទៅកាន់កោះ និងភ្លើងលម្អជុំវិញមាត់ស្ទឹង បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ស្អាតប្លែក និងជាទីតាំងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តយ៉ាងកុះករ៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកកណ្ដៀង នាំយកអំណោយ និងថវិកា ចែកជូនគ្រួសារអតីតយុទ្ធជនចំនួន ៨គ្រួសារ
Authority activities

រដ្ឋបាលស្រុកកណ្ដៀង នាំយកអំណោយ និងថវិកា ចែកជូនគ្រួសារអតីតយុទ្ធជនចំនួន ៨គ្រួសារ

អភិបាលស្រុកកណ្ដៀង បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក នាំយកអំណោយជាស្បៀងអាហារ (អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ) និងថវិកា ទៅចែកជូនគ្រួសារអតីតយុទ្ធជនសម្ព័ន្ធមេត្រីភាពចំនួន ៨គ្រួសារ នៅភូមិប៊ុន រ៉ានី សែនជ័យ ដំណាក់ទ្រយឹង ដើម្បីជួយសម្រាលការលំបាក និងបង្ហាញពីការយកចិត្តទុកដាក់។ ក្នុងនោះ មេភូមិ ប្រជាការពារ និងមេក្រុមសរុបចំនួន ៨នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភផងដែរ។