
រដ្ឋបាលស្រុកក្រគរ និងសមត្ថកិច្ចពាក់ព័ន្ធ បំពាក់កាំមេរ៉ាសុវត្ថិភាពចំនួន ៣២ទីតាំង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ
រដ្ឋបាលស្រុកក្រគរ សហការជាមួយអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍ឃុំទាំង១១ បានបំពាក់ កាំមេរ៉ាសុវត្ថិភាពចំនួន ៣២ទីតាំង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ ៥ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់បទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។











