
មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលហូកាលើជំនាញ «ការិយាល័យជួរមុខ» ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិករទេសចរណ៍
ពោធិ៍សាត់៖ នៅសាលបណ្ឌិត ថោង ខុន នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលហូកា (HoKa) លើជំនាញ «ការិយាល័យជួរមុខ» ក្រោមអធិបតីភាព លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងសិក្ខាកាមជាប្រតិបត្តិករ និងសេវាករទេសចរណ៍ក្នុងខេត្តសរុបចំនួន ១៧នាក់ (ក្នុងនោះមានស្ត្រីចំនួន ១០នាក់)។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្រោមការគាំទ្រឧបត្ថម្ភពីអង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងវាយ៉ាងរ៉ាប់រងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តពោធិ៍សាត់។ តាមរយៈវគ្គបណ្តុះបណ្តាលជំនាញ «ការិយាល័យជួរមុខ» នេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសថ្មីៗក្នុងការទទួលបដិសណ្ឋារកិច្ច ការសម្របសម្រួល និងការដោះស្រាយបញ្ហាផ្សេងៗនៅកន្លែងធ្វើការ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត៕











