
តំបន់ធម្មជាតិដំណាក់ត្រយឹង ស្ថិតនៅក្នុង ភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ តំបន់នេះត្រូវបានរដ្ឋាភិបាលសម្រេចបង្កើត និងកំណត់ជាផ្លូវការនូវឈ្មោះថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ដែលជាតំបន់អភិវឌ្ឍន៍ថ្មីមួយ កើតចេញពីការផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ដីឡូតិ៍ លំនៅឋាន និងបង្កើតជាសហគមន៍ថ្មី ជូនដល់គ្រួសារអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនការអភិវឌ្ឍមូលដ្ឋានក្នុងតំបន់ជួរភ្នំក្រវាញ។ក្រៅពីការរៀបចំជាភូមិអភិវឌ្ឍន៍និងទីលំនៅឋាន តំបន់ធម្មជាតិ ដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏កំពុងមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅជា គោលដៅអេកូទេសចរណ៍ធម្មជាតិ (Eco-Tourism) ដ៏ទាក់ទាញមួយផងដែរ ដោយសារកត្តាដូចជា៖ ទេសភាពព្រៃភ្នំ និងខ្យល់អាកាសបរិសុទ្ធ, ការតភ្ជាប់ជាមួយផ្លូវទេសចរណ៍ និងតំបន់ជុំវិញ, ការអភិវឌ្ឍសហគមន៍ទេសចរណ៍មូលដ្ឋាន ៕











