
រដ្ឋបាលស្រុកវាលវែង ចុះដាំ និងពិនិត្យកូនដើមក្ងោកតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ទេសចរណ៍
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង ក្រោមការដឹកនាំដោយ លោក ប្រាក់ អំចំណាន អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារចុះអនុវត្តសកម្មភាពដាំកូនដើមក្ងោកបន្ថែម នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ត្រង់ចំណុចលោកយាយម៉ៅ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរក៏ដូចគ្នា ក្រុមការងារក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពលូតលាស់នៃកូនដើមក្ងោក ដែលបានដាំរួចនាពេលកន្លងមក នៅតាមបណ្តោយផ្លូវតំបន់ភ្នំ១៥០០ ផងដែរ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើនបៃតងភាព និងទាក់ទាញភ្ញៀវទេសចរដែលធ្វើដំណើរឆ្លងកាត់តំបន់ទេសចរណ៍ដ៏សំខាន់មួយនេះ៕








