
បេក្ខជនបាក់ឌុបម្នាក់ ឡើងឈាម និងបេះដូងលោតញាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បេក្ខជនមួយរូបឈ្មោះ យន់ រដ្ឋា ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារមានអាការៈអស់កម្លាំងខ្លាំង សម្ពាធឈាមឡើងខ្ពស់ និងបេះដូងលោតញាប់ខុសធម្មតា រហូតមិនអាចបន្តការធ្វើវិញ្ញាសាប្រឡងបាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២០នាទី នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ពោធិ៍សាត់ (ត្បូង)។ ករណីនេះ គ្រូពេទ្យប្រចាំការ បានបញ្ជូនបេក្ខជនរូបនេះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ក៏មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៃក្រុមការងារ អ.ប.ព. (ACU) ម្នាក់ បានរួមដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីតាមដាន និងសម្រួលសភាពការណ៍ជូនបេក្ខជនផងដែរ៕











