
សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់
លោក អ៊ុយ សុធាវី បានអញ្ជើញបើកកម្មវិធី សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់

លោក អ៊ុយ សុធាវី បានអញ្ជើញបើកកម្មវិធី សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់













ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕


ពោធិ៍សាត់៖ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន ២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដាន និងពិនិត្យមើលសកម្មភាពការងារ ព្រមទាំងជំរុញការអនុវត្តកិច្ចការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា៕


ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិមធ្យោបាយដឹកជញ្ជូន ប្រភេទកង់បី និងរ៉ឺម៉ក នៅតាមបណ្តាឃុំ សង្កាត់ ក្រុង និងស្រុកទូទាំងខេត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង កែលម្អប្រព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព៕


ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕
