សកម្មភាពរួមគ្នាដាំកូនឈើ និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅពហុកីឡដ្ឋានសម្តេចតេជោ

សកម្មភាពរួមគ្នាដាំកូនឈើ និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅពហុកីឡដ្ឋានសម្តេចតេជោ

ស្រុកក្រគរ៖ មន្ត្រីរដ្ឋបាលស្រុកក្រគរ បានរួមគ្នាដាំកូនឈើ និងចុះសម្អាតបរិស្ថាន ដើម្បលើកកម្ពស់សោភ័ណភាពតាមបណ្តោយផ្លូវជាតិលេខ៥ នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ សកម្មភាពនេះ បានធ្វើឡើងចាប់ពីចំណុចក្លោងទ្វារវត្តសម្តេចយស រហូតដល់ពហុកីឡដ្ឋានថ្មី ស្ថិតក្នុងភូមិសាស្ត្រឃុំតាមបណ្តោយផ្លូវជាតិលេខ៥។ ក្រៅពីការប្រមូល និងវេចខ្ចប់សំរាមឱ្យមានរបៀបរៀបរយ ក្រុមការងារក៏បានដាំកូនឈើបន្ថែមនៅតាមបណ្តោយផ្លូវជាតិ ដើម្បីបង្កើនគម្របបៃតង ផ្តល់ម្លប់ និងកាត់បន្ថយកម្តៅ បង្កើតបានជាបរិស្ថានរស់នៅប្រកបដោយភាពស្រស់បំព្រងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរផងដែរ៕

ព័ត៌មានពាក់ព័ន្ធ

ស្វែងយល់ពី លក្ខណៈពិសេស និងប្រភពដើមនៃកេសរកូលព្រៃដ៏កម្រ
Environment
ស្វែងយល់ពី លក្ខណៈពិសេស និងប្រភពដើមនៃកេសរកូលព្រៃដ៏កម្រ
កេសរកូលស្បែកជើងទេវតា ជារុក្ខជាតិកេសរកូលដីព្រៃដ៏កម្រ មានផ្កាស្អាតប្លែក រីកនៅចន្លោះខែមីនាដល់ខែឧសភា នៅកម្ពុជាភាគច្រើនដុះតាមតំបន់ភ្នំមានសំណើមខ្ពស់ ដូចជានៅខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលគិរី ផ្កានេះមានតម្លៃខ្ពស់ និងត្រូវបានគេស្គាល់ផងដែរថា «ផ្កាថាវរី» ដែលជាទីនិយមនិងមានតម្លៃថ្លៃក្នុងទីផ្សារក្រៅប្រទេស។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផ្តល់កូនឈើសាគូរ៉ា ១.០០០ដើម ជូនខេត្តពោធិ៍សាត់ ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាព
Environment
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ផ្តល់កូនឈើសាគូរ៉ា ១.០០០ដើម ជូនខេត្តពោធិ៍សាត់ ដើម្បីបង្កើនគម្របបៃតង និងសោភ័ណភាព
រដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដែលបានផ្តល់កូនឈើសាគូរ៉ាចំនួន ១.០០០ ដើម ជូនដល់ខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ពន្លកបៃតង»។ កាយវិការ និងទឹកចិត្តប្រកបដោយសប្បុរសនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តតាម «ក្របខណ្ឌយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួងបរិស្ថាន ក្នុងការដាំដុះ និងពង្រីកប្រភេទឈើលម្អ ជាពិសេសគឺការបង្កើនគម្របព្រៃឈើបៃតង ព្រមទាំងលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ឱ្យកាន់តែមានភាពស្រស់បំព្រង៕
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
តំណាងអភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះពិនិត្យការងារអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់
Environment
តំណាងអភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះពិនិត្យការងារអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់
ក្រុមការងារស្រុកក្រគរ ក្រោមការដឹកនាំតំណាងលោក អ៊ន សុផល្លា បានចុះពិនិត្យការងារអនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព និងរបៀបរៀបរយក្នុងមូលដ្ឋាន។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
កិច្ចប្រជុំពិគ្រោះយោបល់ និងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មចាំង
Environment
កិច្ចប្រជុំពិគ្រោះយោបល់ និងការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មចាំង
ដែនជម្រកសត្វព្រៃភ្នំសំកុស និងស្ថាប័នពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការសហគមន៍ទឹកធ្លាក់ថ្មចាំងឡើងវិញ ដោយមានអ្នកចូលរួមសរុប ៣៧នាក់ (ស្រី ១៧នាក់)។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
ការិយាល័យគាំពារបរិស្ថានពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មខ្សាច់បក
Environment
ការិយាល័យគាំពារបរិស្ថានពិនិត្យនិងវាយតម្លៃហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មខ្សាច់បក
ការិយាល័យគាំពារបរិស្ថាន បានចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មខ្សាច់បកចំនួន ០១ទីតាំង ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន យេនឌ័រ និងភាពធន់នឹងអាកាសធាតុ ជូនដល់សហគមន៍កសិកម្ម
Environment
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពី បរិស្ថាន យេនឌ័រ និងភាពធន់នឹងអាកាសធាតុ ជូនដល់សហគមន៍កសិកម្ម
ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះបានជួយឱ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់អំពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន និងសង្គម នីតិវិធីដោះស្រាយបណ្តឹងក្នុងសហគមន៍ ព្រមទាំងការលើកកម្ពស់សមភាពយេនឌ័រក្នុងការសម្រេចចិត្ត និងទទួលបានផលប្រយោជន៍រួម។
Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់
Authority activities

មន្ត្រីជំនាញមន្ទីរផែនការខេត្តពោធិ៍សាត់ ចុះស្រង់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ (CPI) នៅផ្សារពោធិ៍សាត់

ពោធិ៍សាត់៖ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះសម្ភាសន៍ និងប្រមូលទិន្នន័យសន្ទស្សន៍ថ្លៃទំនិញ និងសេវាកម្មនៅលើទីផ្សារ (CPI) ដោយផ្ទាល់ជាមួយអាជីវករ ស្ថិតនៅផ្សារពោធិ៍សាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន ចែករំលែក និងក្តាប់ឱ្យបាននូវការប្រែប្រួលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅលើទីផ្សារជាក់ស្តែង ដើម្បីជាមូលដ្ឋានទិន្នន័យយ៉ាងសំខាន់ក្នុងការវិភាគស្ថានភាពសេដ្ឋកិច្ច និងអត្រាអតិផរណា សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង
Leadership activities

សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង

ពោធិ៍សាត់៖ សមាជិក និងសមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ចំនួន ២រូប បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកណ្ដៀង នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងតាមដាន និងពិនិត្យមើលសកម្មភាពការងារ ព្រមទាំងជំរុញការអនុវត្តកិច្ចការអភិវឌ្ឍន៍ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀង ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលា៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
មន្ទីរផែនការខេត្តពោធិ៍សាត់ ប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិកង់បី និងរ៉ឺម៉កទូទាំងខេត្ត
Leadership activities

មន្ទីរផែនការខេត្តពោធិ៍សាត់ ប្រជុំផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិកង់បី និងរ៉ឺម៉កទូទាំងខេត្ត

ពោធិ៍សាត់៖ លោក ឈុន បូណារិទ្ធ ប្រធានមន្ទីរផែនការខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យស្ថិតិមធ្យោបាយដឹកជញ្ជូន ប្រភេទកង់បី និងរ៉ឺម៉ក នៅតាមបណ្តាឃុំ សង្កាត់ ក្រុង និងស្រុកទូទាំងខេត្ត នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រង កែលម្អប្រព័ន្ធដឹកជញ្ជូន និងសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាព៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត
អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី
Authority activities

អាជ្ញាធរស្រុកក្រគរ បើកកិច្ចប្រជុំផ្ទៀងផ្ទាត់ទិន្នន័យដីរដ្ឋដែលរងការទន្ទ្រាន ក្នុងឃុំចំនួនបី

ខេត្តពោធិ៍សាត់៖ យុទ្ធនាការពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការស្រង់ទិន្នន័យទីតាំងដីចុះបញ្ជីឯកជនរបស់រដ្ឋ ដែលរងការទន្ទ្រានកាន់កាប់ពីប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនៅក្នុងសាលប្រជុំរដ្ឋបាលស្រុកក្រគរ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដំណាងឱ្យលោកអភិបាលស្រុកក្រគរ ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់។ ជំនួបពិភាក្សានេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ ការចុះផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យជាក់ស្តែងនេះ កំពុងផ្តោតលើទីតាំងដីធ្លីស្ថិតក្នុងដែនសមត្ថកិច្ចនៃឃុំចំនួនបី រួមមាន ឃុំអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ ដើម្បីធានាបាននូវភាពទាក់ទិនច្បាស់លាស់ តម្លាភាព និងជាមូលដ្ឋានក្នុងការដោះស្រាយតាមនីតិវិធីច្បាប់៕

Pursat provincial dept. of information
Pursat provincial dept. of information
អានបន្ត