ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន
(ប៉ៃលិន)៖ នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ បានចាត់ឲ្យ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយផ្ទាល់ដល់មូលដ្ឋានអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ និងសង្កាត់ក្នុងខេត្តប៉ៃលិន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពក្នុងសហគមន៍។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ (Video Conference) ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
(ប៉ៃលិន) ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរទាំង៧ លោកនាយសេនាធិការរង លោកនាយការិយាល័យចំណុះមន្ទីរទាំងអស់ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការត្រៀមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា តាមរយៈប្រព័ន្ធ video conferene ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។


សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ បានចាត់ឲ្យតំណាង ចុះសំណេះសំណាលសួរសុខទុក្ខលោកព្រឹន្ទបាលទោ លូង សារៈ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស
(ប៉ៃលិន)៖នៅថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១:០០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិន ប្រគល់ជូនលោកព្រឹន្ទបាលទោ លូង សារៈ មន្ត្រីផ្នែកស៊ើបការណ៍ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២១ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង
បាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ៥០គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។


សិល្បៈនិងវប្បធម៌
មន្ទីរចំនួនពីរសហការគ្នា រៀបចំពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់វត្តពោធិមារាម (វត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹង
(ប៉ៃលិន)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាក់ សាវរិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន និងលោក អ៊ុង ប៊ុននាថ ប្រធានមន្ទីរស្តីទី នៃមន្ទីរធម្មការ និងសាសនា ខេត្តប៉ៃលិន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ធុងសំរាមចំនួន ១០២ ធុង ជូនដល់ វត្តពោធិមារាម (ហៅវត្តប៉ាហ៊ី) ដើម្បីលើកកម្ពស់អនាម័យ និងការគ្រប់គ្រងសំណល់រឹងក្នុងទីអារាម ដែលយុទ្ធនាការនេះ ត្រូវធ្វើឡើង ស្របតាមកិច្ចសហប្រតិបត្តិការរវាង ក្រសួងបរិស្ថាន និង ក្រសួងធម្មការ និងសាសនា ក្នុងគោលបំណងចូលរួមចំណែក ថែរក្សាអនាម័យ បរិស្ថាន សោភ័ណភាព និងការគ្រប់គ្រងសំណល់រឹង នៅតាមទីវត្តអារាម ឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត។


ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បន្តអភិវឌ្ឍគម្រោងសំខាន់ៗ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា យុទ្ធនាការ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» ដែលបានដាក់ឲ្យអនុវត្ត មានរយៈពេល ៣ ឆ្នាំកន្លងមកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានចំនួនជាផ្លូវការទេ។


ពាណិជ្ជកម្ម
សាខាពន្ធដារខេត្តប៉ៃលិន បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងមធ្យោបាយដឹកជញ្ជូន
ប៉ៃលិន៖ សាខាពន្ធដារខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីពាក់ព័ន្ធ ព្រមទាំងពង្រឹងកិច្ចសហការរវាងសាខាពន្ធដារខេត្ត និងអាជ្ញាធរមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនានា។


សកម្មភាពមន្ទីរព័ត៌មាន
អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត»
កំពង់ចាម៖ លោកស្រី សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត
ភ្នំពេញ ៖ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្ត និងមន្រ្តី ៣រូប បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទំព័រហ្វេសប៊ុកព័ត៌មានរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលសន្និសីទ "ជាន់ទី៣ អគារ ក" ទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។


អប់រំ និងកីឡា
មន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្ស សាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល (Brain Intellectual School) សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារ ពេជ្រដា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក Dr. Andrew Riese អគ្គនាយក GrapeSeed ប្រចាំប្រទេសកម្ពុជា លោក បុត្រ ផល្លី នាយកសាលារៀន ប្រ៊េន អ៊ីនធឺឡេកធ្យួល ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។


អប់រំ និងកីឡា
សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី រៀបចំពិធីសូត្រមន្ត និងក្រុងពលី បើកសម្ពោធដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តមណ្ឌលគិរី បានរៀបចំ «ពិធីសូត្រមន្ត និងក្រុងពលី» ដើម្បីប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ក្នុងឱកាសបើកសម្ពោធ និងប្រកាសដាក់ឱ្យប្រើប្រាស់អគារសមាគមជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវ ហ៊ី ផល្គុន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា ខេត្តមណ្ឌលគិរី។
ពិធីបែបសាសនានេះ បានប្រព្រឹត្តទៅដោយមានការនិមន្តចូលរួមពីព្រះសង្ឃចំនួន ២អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិកា-កាយឫទ្ធិនារី និងក្រុមកន្ទុំរុយជាច្រើនរូប ដែលស្ថិតនៅទីតាំងអគារថ្មី ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


សន្ទនាមតិ
ការត្រៀមខ្លួនរបស់សិស្សបន្តសិក្សាថ្នាក់ ឧត្តមសិក្សា
ការត្រៀមខ្លួនរបស់សិស្សបន្តសិក្សាថ្នាក់ ឧត្តមសិក្សា


ការអភិវឌ្ឍ
ផ្លូវបេតុងថ្មីនៅសង្កាត់អូរចារ សរសៃឈាមសេដ្ឋកិច្ច និងស្នាមញញឹមប្រជាពលរដ្ឋ
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងឆ្នាំ២០២៦នេះ ក្រុងបាត់ដំបងទទួលបានគម្រោងសាងសង់ផ្លូវជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ សង្កាត់អូរចារទទួលបានផ្លូវបេតុងចំនួន ៦ ខ្សែ។

