ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
ថ្ងៃដំបូង! យុវជន-យុវនារីខេត្តប៉ៃលិន ស្ម័គ្រចិត្តអញ្ជើញមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា
ប៉ៃលិន៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ នេះ ដែលជាថ្ងៃទី១ នៃការចាប់ផ្តើមអនុវត្តការងារបំពេញកាតព្វកិច្ចយោធា គេឃើញមានយុវជន យុវនារី ជាច្រើនរូបបានបង្ហាញស្មារតីស្នេហាជាតិយ៉ាងផុលផុស ដោយបានអញ្ជើញមកទទួល និងបំពេញពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ៃលិន និងស្រុកសាលក្រៅ ខេត្តប៉ៃលិន។


សន្តិសុខសង្គម
មន្ទីរព័ត៌មានខេត្តប៉ៃលិន ចូលរួមកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមប្រព័ន្ធ Zoom
(ប៉ៃលិន)៖ លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការដែលជាក្រុមការងារព័ត៌មាន និងសាធារណមតិខេត្ត ចូលរួមកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារតាមដាន និងឆ្លើយតបព័ត៌មានឱ្យបានទាន់ពេលវេលា។


ការអភិវឌ្ឍ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងពីគម្រោងពង្រីកការដាក់អំពូលសូឡានៅតាម ដងផ្លូវប្រវែង ១ ២០០គីឡូម៉ែត្រ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
លើកឡើងពីគម្រោងពង្រីកការដាក់អំពូលសូឡានៅតាម ដងផ្លូវប្រវែង ១ ២០០គីឡូម៉ែត្រ ក្នុង ១៣រាជធានី-ខេត្ត ក្នុងទំហំថវិកា ៦លានដុល្លារ។


សន្តិសុខសង្គម
រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ
កាដូរដូវកាលភ្ជុំបិណ្ឌ របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិត!
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ មានចំនួន ២១២$ ក្នុងមួយខែ ប្រាក់ឈ្នួលគោលអប្បបរមាចន្លោះពី ២៣១,៥$ ទៅ ២៤២,៥$ ក្នុងមួយខែ


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ដែលជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារៈសំខាន់ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ខណៈពិធីនេះបានប្រារព្ធធ្វើនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
កងរាជអាវុធហត្ថខេត្តប៉ៃលិន នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ ដែលទើបសម្រាលកូន
(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈួរ ទីយុន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ២,៤៥០,០០០ រៀល (ពីរលានសែសិបប្រាំម៉ឺនរៀល) ប្រគល់ជូនភរិយាលោកពលបាលឯក ថន សុធា សមាជិកកងអនុសេនាធំកងរាជអាវុធហត្ថចល័តវគ្គ៤៦ ដែលទើបនឹងសម្រាលកូនកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត ដល់គេហដ្ឋានស្ថិតនៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ការអភិវឌ្ឍ
ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ បើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៦
(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៦ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ(PTWG-RWSSH) ស្ថិតក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលរងក្រុង-ស្រុក លោក-លោកស្រីអនុប្រធានមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង ៨ និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ៤២នាក់។


សន្តិសុខសង្គម
សម្តេចធិបតី សម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង ៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់របស់សាខា មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ៧៨៤គ្រួសារ នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


សេចក្តីជូនដំណឹង
មន្ទីរសាធារណការខេត្តប៉ៃលិន បើកយុទ្ធនាការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) រយៈពេល ៥ថ្ងៃ
ប៉ៃលិន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បាននិងកំពុងដាក់ឱ្យដំណើរការរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ឆៀកចល័ត) ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តគ្រប់ប្រភេទក្នុងមូលដ្ឋាន ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។ យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅឆ្ងាយរបស់ម្ចាស់យានយន្ត។


សុខាភិបាល
តើវីតាមីន A មានឥទ្ធិពលយ៉ាងណាចំពោះសុខភាពរបស់កុមារ?
សុខភាព៖ វីតាមីន A ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍សរីរាង្គផ្សេងៗរបស់កុមារ។ កង្វះវីតាមីន A នឹងធ្វើឱ្យកុមារប្រឈមបញ្ហាសុខភាពជាច្រើន ដូចជា ខ្សោយការគិត ងាយឈឺ និងរាងកាយស្គមជាដើម។


សុខាភិបាល
តើយើងគួរតែធ្វើអ្វីខ្លះដើម្បីបង្ការជម្ងឺទឹកនោមផ្អែម?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កាលពីមុនជម្ងឺទឹកនោមផ្អែមកើតលើអ្នកដែលមានអាយុ ៣៥ ឆ្នាំទ្បើងទៅ ហើយភាគច្រើនកើតលើអ្នកដែលមានអាយុចាប់ពី ៤៥-៥៥ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ ១៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ជម្ងឺទឹកនោមផ្អែមក៏បានកើតឡើងលើអ្នកដែលមានអាយុពី ១២ ឫ១៣ឆ្នាំទ្បើងទៅផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។

