ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម លន់ លឹមថៃ ផ្តាំផ្ញើដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាភ្លើងទាន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គីសនីកុំឲ្យមានការឆេះដល់ផ្ទះ និងទ្រព្យសម្បិត្តិ
(កំពង់ចាម) ខណៈដែររដូវបុណ្យភ្ជុំបិណ្ឌបានមកដល់អស់រយៈពេល៣ថ្ងៃមកនេះក្នុងនាមឯកឧត្តម លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមបានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះបញ្ហា ភ្លើងទាន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គីសនីជាដើម កុំឲ្យមានការឆេះដល់ផ្ទះ និងទ្រព្យសម្បិត្តិរបស់បងប្អូន។


ក្រុងស្ទឹងសែន
រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងយុត្តិធម៌បើកវគ្គបណ្តុះបណ្តាលស្ដីពីនិតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីរាជការក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ
រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងយុត្តិធម៌បើកវគ្គបណ្តុះបណ្តាលស្ដីពីនិតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់មន្ត្រីរាជការក្រុងស្រុក និងមន្ទីរពាក់ព័ន្ធ


សុខាភិបាល
តើយើងគួរតែធ្វើអ្វីខ្លះដើម្បីបង្ការជម្ងឺទឹកនោមផ្អែម?
សុខភាព៖ ការស្រាវជ្រាវបានឱ្យដឹងថា កាលពីមុនជម្ងឺទឹកនោមផ្អែមកើតលើអ្នកដែលមានអាយុ ៣៥ ឆ្នាំទ្បើងទៅ ហើយភាគច្រើនកើតលើអ្នកដែលមានអាយុចាប់ពី ៤៥-៥៥ ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែ ១៥ ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ជម្ងឺទឹកនោមផ្អែមក៏បានកើតឡើងលើអ្នកដែលមានអាយុពី ១២ ឫ១៣ឆ្នាំទ្បើងទៅផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរីប្រារព្ធ «ទិវាសម្អាតពិភពលោក លើកទី៩» ក្រោមមូលបទ «៥% នៃការចូលរួម» ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសចលនាឱ្យបានប្រជាពលរដ្ឋ ចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធទិវាសម្អាតពិភពលោក លើកទី៩ ឆ្នាំ២០២៦ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ដោយមានការអញ្ជើញចូលរួមពីលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី និង លោក ជាតារា អនុប្រធានមន្ទីរបរិស្ថានខេត្ត រួមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធ ព្រមទាំងមន្ត្រីឧទ្យានុរៈ និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅខ្នងភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តមណ្ឌលគិរី ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការ-មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក នាយកទីចាត់ការអន្តរវិស័យ លោក លោកស្រីអភិបាល-អភិបាលរងក្រុង-ស្រុកទាំង៥ លោកអធិការ-អធិការរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រេីនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំក្រមប្រឹក្សានៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ។


ស្រុកស្ទោង
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់នាយកសាលា លោកគ្រូអ្នកគ្រូ ត្រូវបង្កើនភាពរឹងមាំរបស់ខ្លួន និងបន្តនិរន្តរភាព ទោះដៃគូអភិវឌ្ឍនានាបញ្ចប់គម្រោងទៅហើយក៏ដោយ
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ជំរុញដល់នាយកសាលា លោកគ្រូអ្នកគ្រូ ត្រូវបង្កើនភាពរឹងមាំរបស់ខ្លួន និងបន្តនិរន្តរភាព ទោះដៃគូអភិវឌ្ឍនានាបញ្ចប់គម្រោងទៅហើយក៏ដោយ


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។


ស្រុកស្ទោង
ចំណង់ដៃស្ពានថ្មថ្មី របស់សម្ដេចអធិបតីឆ្លងកាត់ស្ទឹងស្ទោង សម្រេចបានលទ្ធផលជិត១០០%ហើយ
ចំណង់ដៃស្ពានថ្មថ្មី របស់សម្ដេចអធិបតីឆ្លងកាត់ស្ទឹងស្ទោង សម្រេចបានលទ្ធផលជិត១០០%ហើយ


សិល្បៈនិងវប្បធម៌
(វីដេអូ) : ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"
ឯកសារចាស់- ប្រលងចម្រៀងជនពិការខេត្តប៉ៃលិន -បេក្ខជន ឈ្មោះ ឃុត ហ៊ីម -ច្រៀងបទ "ហោរាទស្សន៍ទាយ"


សេចក្តីជូនដំណឹង
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ បានស្រកចុះជាបណ្តេីរៗហេីយ ផ្លូវមួយចំនួនទឹកបានស្រកហេីយ និងប្រជាពលរដ្ឋអាចធ្វេីដំណេីរបានជាធម្មតា


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តកំពង់ចាម ទទួលអំណោយពីក្រុមហ៊ុន Ganzberg មន្ទីរពេទ្យបង្អែកខេត្ត និងស្រុកព្រៃឈរ ដើម្បីនាំយកទៅជូនវីរៈកងទ័ពជួរមុខ
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ពីតំណាងក្រុមហ៊ុន Ganzberg, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងរដ្ឋបាលស្រុកព្រៃឈរ ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យដោយផ្ទាល់។
ការចុះអន្តរាគមន៍ភ្លាមៗនេះ ធ្វើឡើងដើមី្បលើកទឹកចិត្តប្រជាពលរដ្ឋ និងរៀបចំវិធានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រៀបចំវគ្គអប់រំផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល់ និងភាគីពាក់ព័ន្ធតាមក្រុង-ស្រុក
លោក ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ជូនដល់តំណាងគណបក្សនយោបាយសមាគម អង្គការមិនមែនរដ្ឋាភិបាល់ និងភាគីពាក់ព័ន្ធតាមក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកប្រធានលេខាធិកាដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម កងកម្លាំងទាំង3តំណាងក្រុង/ស្រុក ទាំង10 លោក លោកស្រី តំណាងគណបក្សនយោបាយ អង្គការ សមាគម ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៤ មន្ត្រីលេខាធិការដ្ឋាន និងសិស្ស និស្សិត ។

