ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សន្តិសុខសង្គម
ជនជាប់ឃុំចំនួន ១៥០នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន ដើម្បីរំដោះភាពចង្អៀតណែន
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំទទួលទណ្ឌិតសរុបចំនួន ១៥០ នាក់ (ស្រី ០៥ នាក់) ដែលត្រូវបានផ្ទេរមកពីពន្ធនាគារខេត្តបាត់ដំបង ដើម្បីបន្តការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន ។ ការផ្ទេរទណ្ឌិតនាពេលនេះ គឺបានធ្វើឡើងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ឯកឧត្តម កែវ រតនៈ ( Videos) ៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែន ហើយបន្តការពារ និងថែទាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត


សកម្មភាពថ្នាក់ដឹកនាំ
លោក សោ សុវណ្ណ៖ ភាពជាអ្នកដឹកនាំល្អ គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំល្អ មិនត្រឹមតែជាអ្នកចេញបញ្ជា ឬគ្រប់គ្រងការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកបំផុសគំនិត ផ្តល់កម្លាំងចិត្ត និងជាគំរូដ៏ល្អ ក្នុងការធ្វើការងារជាក្រុម ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់។ លោកអភិបាលរងខេត្តបានបន្តថា ការពង្រឹងសមត្ថភាព និងការយល់ដឹងអំពី «ភាពជាអ្នកដឹកនាំ» គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងរដ្ឋបាលសាធារណៈ។


សុខាភិបាល
ប្រើក្រដាសអាលុយមីញ៉ូមខ្ចប់ចម្អិនអាហារ ប៉ះពាល់សុខភាពអត់?
ការប្រើប្រាស់ក្រដាសអាលុយមីញ៉ូមខ្ចប់អាហារក្នុងការចម្អិន ជាពិសេសដើម្បីខ្ចប់ត្រីអាំងកំពុងទទួលការពេញនិយម ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការអាំង ប៉ុន្តែការធ្វើបែបនេះអាចបង្កផលប៉ះពាល់ដល់សុខភាព។
គ្រោះថ្នាក់នៃការចម្អិនអាហារជាមួយក្រដាសអាលុយមីញ៉ូមកើតឡើងនៅពេលក្រដាសអាលុយមីញ៉ូមត្រូវកម្តៅខ្ពស់ដែលបណ្តាលឱ្យជាតិអាលុយមីញ៉ូមជ្រាបចូលអាហារ។


នយោបាយ
ដំណើរឆ្ពោះទៅការចងចាំថ្ងៃចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥
វត្តតាមាន់សែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលជាទីសក្ការៈបូជាដ៏ពិសិដ្ឋរបស់ពុទ្ធបរិស័ទខ្មែរ គឺជាសាក្សីរស់មួយទៀតនៃវិនាសកម្មដែលបង្កឡើងដោយការទម្លាក់គ្រាប់បែកប្រភេទ MK-82 របស់យោធាថៃមកលើទឹកដីកម្ពុជា។


នយោបាយ
កម្ពុជា និង FBI ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តប៉ៃលិន ជំរុញដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសការអភិវឌ្ឍមូលធនមនុស្ស នាសម័យឌីជីថល
នៅសាលប្រជុំអគារ«គ» នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតីក្នុង «ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ» ជូនដល់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងភាគីពាក់ព័ន្ធសរុប៥៧នាក់ ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយចាប់ផ្តើមពី ថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាព របស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ ដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត-ក្រុង-ស្រុក និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានសមត្ថភាពខ្ពស់ លើការដឹកនាំ និងការគ្រប់គ្រងការងារ ក្នុងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តានុពលស្ដង់ដារ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។


សុខាភិបាល
មូលហេតុ ៧ យ៉ាង នាំឲ្យភ្នែកឆ្លងរោគ
ការគេង រលាកភ្នែក ការឆ្លងមេរោគភ្នែក និងអាឡ័កស៊ី សុទ្ធតែអាចបណ្តាលឲ្យភ្នែកមើលទៅហើម។ភ្នែករមាស់គឺជារូបរាងនៃទឹករំអិលស្អិត ឬស្ងួតនៅជ្រុងភ្នែក និងត្របកភ្នែក។ នេះជាធម្មតាជាសញ្ញានៃការរលាក ឬអាឡាក់ស៊ីនៅក្នុងភ្នែក។ មានមូលហេតុជាច្រើននៃស្ថានភាពនេះ។


សេចក្តីជូនដំណឹង
ស ស យ ក ខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ កន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ - ២០២៦ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន(សសយក) មានកិត្តិយសសូមគោរពជម្រាបជូនដល់ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និង់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានជ្រាប ថា៖ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និង ការរក្សាយានជំនិះកង់-ម៉ូតូ... របស់បេក្ខជននាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច រៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងធ្វើយានជំនិះកង់-ម៉ូតូ.... ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។


សន្តិសុខសង្គម
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។


សិល្បៈនិងវប្បធម៌
មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបំផុសស្មារតីចូលរួមការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាលើកទី២ នៅស្រុកសាលាក្រៅ
នាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តប៉ៃលិន បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការបំផុសស្មារតីចូលរួមការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមអធិបតីភាព លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត លោក សួន ហ៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ ។ ពិធីនេះក៏មានការចូលរួមពីអាជ្ញាធរឃុំនិងប៉ុស្តិ៍ទាំង៤ មន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងលោកមេភូមិ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ នៅបរិវេណសាលប្រជុំសាលាស្រុកសាលាក្រៅ។


នយោបាយ
សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើអត្ថបទរបស់ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ
សម្តេចតេជោ ហ៊ុន សែន៖ " ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង"


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រង ការរៀបចំស្តង់ដាបច្ចេកទេស និងការប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការអភិវឌ្ឍបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែង។ ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំព្រះវិហារទីស្តីការក្រសួង ដោយក្នុងឱកាសកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន បានពិនិត្យលើសេចក្តីព្រាងប្រកាសអន្តរក្រសួងចំនួន ២ រួមមាន៖ ទី១. ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រង និងការកំណត់ស្តង់ដាបច្ចេកទេសនៃការប្រើប្រាស់ សម្ភារៈ បរិក្ខារ និងឧបករណ៍ បម្រើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ និងវិស័យ ទូរគមនាគមន៍។

