ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តកោងកាង ដោយប្រមូលបច្ច័យបានជាង ៥លានរៀល សម្រាប់កសាងសមិទ្ធផលនានា
ប៉ៃលិន៖ លោកជំទាវ សុក សារី សមាជិកាក្រុមប្រឹក្សាខេត្តប៉ៃលិន និងលោក សោ សុវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងប្រមូលបច្ច័យសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ ក្នុងពិធីបុណ្យដ៏មហោឡារិកនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមសាមគ្គីគ្នាយ៉ាងផុសផុល ដោយបាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យបូជាចំពោះព្រះសង្ឃ។ ជាលទ្ធផល ពិធីកាន់បិណ្ឌវេនទី១ នេះ ប្រមូលបច្ច័យសរុបបានចំនួនជាង ៥លានរៀល សម្រាប់តម្កល់ទុកកសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងបរិវេណវត្តឱ្យកាន់តែរីកចម្រើន។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦- ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា និងញាតិការទាំងប្រាំពីរសន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក


សេចក្តីប្រកាសព័ត៌មាន
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា
នាយឧត្តមសេនីយ៍ ទៀ សីហា៖ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ជាទីស្រឡាញ់រាប់អានទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយយុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
សូមបងប្អូនយុវជន តាមដានសេចក្តីជូន ដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។


សន្តិសុខសង្គម
កងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់
(ប៉ៃលិន)៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៅវេលាម៉ោង២១ និង២០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកអនុសេនីយ៍ឯក យុទ្ធ ឧត្ដម នាយការិយាយល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញក្នុងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ចុះបង្រ្កាបមុខសញ្ញាជួរដូរគ្រឿងញៀន នៅចំណុច ផ្លូវចូលផ្ទះសំណាក់ ហុង លី ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


សន្តិសុខសង្គម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
(វីដេអូ) : សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
សេចក្ដីអំពាវនាវ របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈប្រព័ន្ធ Zoom
ប៉ៃលិន៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជាន់ ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


សុខាភិបាល
ប្រជាពលរដ្ឋខេត្តប៉ៃលិន សម្តែងការកោតសរសើរ និងពេញចិត្តចំពោះការបម្រើសេវាថែទាំ ព្យាបាលកុមារ និងទារក នៅមន្ទីរពេទ្យបង្អែកខេត្ត
ប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានសម្តែងនូវក្តីសោមនស្សរីករាយ និងការពេញចិត្តជាខ្លាំង ចំពោះសេវាថែទាំ និងការព្យាបាលជំងឺកុមារ ព្រមទាំងទារក ពីសំណាក់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដែលផ្តល់ការពិនិត្យព្យាបាលប្រកបដោយការយកចិត្តទុកដាក់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។


ពាណិជ្ជកម្ម
បទយកការណ៍៖ ស្រាក្រហមរបស់សិប្បករខេត្តប៉ៃលិន រសជាតិ និងគុណភាពមិនចាញ់ផលិតផលនាំចូលពីបរទេស
ខេត្តប៉ៃលិន មិនត្រឹមតែល្បីល្បាញលើវិស័យត្បូង និងកសិផលដំណាំហូបផ្លែដ៏សម្បូរបែបប៉ុណ្ណោះទេ តែបច្ចុប្បន្នភាពច្នៃប្រឌិតរបស់កូនខ្មែរកំពុងបង្កើតតម្លៃបន្ថែមយ៉ាងអស្ចារ្យលើ កសិផលក្នុងស្រុក។
ស្ថិតនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សិប្បកម្ម "SKH Plus" ក្រោមការដឹកនាំរបស់លោក វួច ធុច បាននិងកំពុងប្រែក្លាយផ្លែមៀនប៉ៃលិន និងផ្លែទំពាំងបាយជូរព្រៃ ឱ្យក្លាយជាស្រាក្រហមប្រកបដោយគុណភាពខ្ពស់ ស្ដង់ដារអនាម័យត្រឹមត្រូវ រហូតទទួលបាន ការទទួលស្គាល់ជាផលិតផល "ភូមិមួយ ផលិតផលមួយ" ដ៏មានសក្ដានុពលប្រចាំខេត្តប៉ៃលិន។


បរិស្ថាន
រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ»
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីរបរិស្ថានខេត្ត បានរៀបចំប្រារព្ធ «ទិវាសម្អាតពិភពលោកលើកទី ៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ការចូលរួម៥%ពីប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ» នៅបរិវេណវត្តរតនសោភ័ណ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត, ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, អភិបាលរងក្រុងប៉ៃលិន, លោកចៅសង្កាត់ប៉ៃលិន, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, យុវជន ស.ស.យ.ក., យុវជនកាយរឹទ្ធិ, យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។


សេចក្តីប្រកាសព័ត៌មាន
ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងសូមចូលរួម អបអរសាទរ រួមជាមួយប្រជាជាតិកម្ពុជាទាំងអស់ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹង ប្រារព្ធទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ ដែលប្រជារាស្ត្រខ្មែរ តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក។ ពិធីបុណ្យនេះមានសារៈសំខាន់ និងមាន អត្ថន័យយ៉ាងជ្រាលជ្រៅបំផុត ព្រោះជាឱកាសដ៏វិសេសវិសាលសម្រាប់ប្រជារាស្ត្រខ្មែរទាំងអស់ មិនថា នៅទីជិត ឬទីឆ្ងាយ បានធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ញាតិមិត្ត និងចូលរួម ធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅឋាន និងវត្តអារាម។ លើសពីនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលប្រជារាស្ត្រខ្មែរបង្ហាញនូវកតញ្ញូតាធម៌គោរពប្រតិបត្តិចំពោះអ្នកមានគុណ ព្រមទាំង ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិសន្តានដែលបានលាចាកលោកនេះទៅហើយ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តប៉ៃលិន បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់វ៉ែនតាប្រែសស្ប៉ីត ដល់មន្ត្រីសុខាភិបាលមូលដ្ឋាន ដើម្បីពង្រឹងសេវាថែទាំភ្នែកជូនប្រជាពលរដ្ឋ
(ប៉ៃលិន)៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន សហការជាមួយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្ដល់វ៉ែនតាប្រែសស្ប៉ីត ជូនដល់មន្ត្រីសុខាភិបាលថ្នាក់មណ្ឌលសុខភាព ព្រមទាំងពិភាក្សាលើវឌ្ឍនភាពការងារទូទាំងខេត្ត នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក រួមជាមួយ ឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្ត ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការមូលនិធិថែទាំភ្នែក (Eye Care Foundation) និងអង្គការមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation)។

