ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ក្នុងក្រុងកំពង់ចាម
កំពង់ចាម ៖ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤វត្ត ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
ព្យុះទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដូលហ្វីន នេះទេ។


សកម្មភាពថ្នាក់ដឹកនាំ
លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លីនៅឃុំអារក្សត្នោត
(កំពង់ចាម) លោក ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លី រវាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋ រស់នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


អប់រំ និងកីឡា
កងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការផ្សព្វផ្សាយអប់រំ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ សហការជាមួយ លោកស្រីនាយកសាលា វិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។


សេចក្តីជូនដំណឹង
សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។


ការអភិវឌ្ឍ
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។


ពាណិជ្ជកម្ម
គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សហការជាមួយ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោងបណ្តុះបណ្តាល ស្តីពីការពង្រឹងចលនា «ភូមិ១ ផលិតផល១»
ខេត្តកំពង់ចាម៖ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងពង្រីកសក្តានុពលផលិតផលក្នុងស្រុកឱ្យកាន់តែមានគុណភាព និងភាពប្រកួតប្រជែង គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីរៀបចំគម្រោងបណ្តុះបណ្តាលស្តីពី «ការពង្រឹងចលនា ភូមិ១ ផលិតផល១»។


ពាណិជ្ជកម្ម
ខេត្តកំពង់ចាម រៀបចំផែនការបើកវគ្គបណ្តុះបណ្តាល និងផ្គូផ្គងពាណិជ្ជកម្ម ជូនដល់សមាជិក «ភូមិ១ ផលិតផល១» និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
កំពង់ចាម៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម និងដៃគូអភិវឌ្ឍន៍មកពីប្រទេសតៃវ៉ាន់ បានរៀបចំកិច្ចប្រជុំរៀបចំផែនការបើកវគ្គបណ្តុះបណ្តាលជំនាញអាជីវកម្ម ឌីជីថល និងពិព័រណ៍ផ្គូផ្គងពាណិជ្ជកម្ម (Business Matching) ជូនដល់សមាជិកចលនា «ភូមិមួយ ផលិតផលមួយ» និងអ្នកប្រកបរបរក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងស្រុក-ក្រុងគោលដៅចំនួន ៤ នៃខេត្តកំពង់ចាម។


សេចក្តីជូនដំណឹង
📢 សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥៥រូប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥៥នាក់ សម្រាប់ការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។


សកម្មភាពមន្ទីរព័ត៌មាន
ការលើកកម្ពស់សុវត្ថិភាព និងសុខភាពចំណីអាហារក្នុងនិងក្រៅសាលារៀន
វិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHzខេត្តកំពង់ចាម កម្មវិធីសន្ទនាមតិកំពុងពិភាក្សាលើប្រធានបទ៖«ការលើកកម្ពស់សុវត្ថិភាព និងសុខភាពចំណីអាហារក្នុងនិងក្រៅសាលារៀន»


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបិទវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧ នៅក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទ «វេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៧» ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។


សកម្មភាពអាជ្ញាធរ
ជំនាញរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបបទល្មើសជលផល ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស
នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី នៅក្នុងភូមិសាស្រ្តស្រុកកងមាស ខេត្តកំពង់ចាម ។


ការអភិវឌ្ឍ
អជ្ញាធរខេត្តកំពង់ចាម ជម្រុញដល់ម្ចាស់គម្រោងដីឡូតិ៍ក្នុងស្រុកស្រីសន្ធរ ពន្លឿនការផ្ទេរកម្មសិទ្ធិជូនអតិថិជន
(កំពង់ចាម) ស្ថិតនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦នេះលោក សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំ ដើម្បីសម្របសម្រួលរវាងអាជ្ញាធរបាក់ព័ន្ធ រដ្ឋបាលសុរិយោដី និងតំណាងគម្រោងដីឡូតិ៍ ឡេង ណាវ៉ាត្រា ព្រះប្រសប់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយ និងភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ដើម្បីធ្វើយ៉ាងណាពន្លឿនការផ្ដល់ និងផ្ទេរប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានទំនប់ចិត្ត។

