
កម្ពុជា-វៀតណាម៖ ខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ បន្តរឹតចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងត្រៀមរៀបចំចុះ MOU ស្ដីពីកិច្ចការងារអតីតយុទ្ធជន និងការរុករកអដ្ឋិធាតុ
សាលាខេត្តដុងថាប់(ថ្មី) សង្កាត់មីថ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងចូលរួមជំនួបពិភាក្សាការងារជាមួយសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។










