
ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក
ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក













សាលាខេត្តដុងថាប់(ថ្មី) សង្កាត់មីថ, គណៈប្រតិភូសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា និងចូលរួមជំនួបពិភាក្សាការងារជាមួយសមាគមអតីតយុទ្ធជនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានសមាសភាពចូលរួមយ៉ាងកុះករផងដែរ រួមមាន៖ លោកមេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត ដើម្បីកំណត់ផែនការសកម្មភាព និងការចាត់តាំងកម្លាំងអន្តរាគមន៍ការពារឱ្យបានហ្មត់ចត់ធានាបាននូវសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងដំណើរអញ្ជើញចុះសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះប្រកបដោយជោគជ័យ និងសុវត្ថិភាពពេញលេញ៕


លោកវរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានអញ្ជើញបើកកិច្ចប្រជុំ និងចាត់ចែងចែកអំណោយជាអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន និងនាយទាហានរង នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។


យោងតាមសកម្មភាពជាក់ស្តែង ក្រុមការងារបាននាំយកសៀវភៅសិក្សាជាច្រើនក្បាល ចែកជូនដល់ក្មួយៗសិស្សានុសិស្សតាមបណ្តាភូមិក្នុងឃុំស្វាយលួង សម្រាប់ត្រៀមខ្លួនចូលឆ្នាំសិក្សាថ្មី (២០២៦-២០២៧)។ ការផ្តល់ជូននេះមិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកសម្ភារសិក្សារបស់អាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសស្មារតី និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។
