
វីដេអូ: អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ
វីដេអូ: អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ

វីដេអូ: អភិបាលរងខេត្តកំពង់ធំ ជំរុញឱ្យពង្រឹងគុណភាពសេវាថែទាំសុខភាពបឋម និងបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យព្យាបាលអ្នកជំងឺ













លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះកាត់តែងមែកឈើនិងកូនឈើលម្អតាមបណ្តោយផ្លូវជាតិលេខ៥៥ ដើម្បីលើកកម្ពស់សោភ័ណភាព បង្កើនភាពបៃតង និងធ្វើឱ្យបរិស្ថានទីក្រុងមានសណ្តាប់ធ្នាប់ ស្រស់ស្អាត និងគួរឱ្យចង់រស់នៅ។


លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំពិសេសលើផែនការចែកស្បៀងរបស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២,៥០៦គ្រួសារ។ កម្មវិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ទីតាំងនៅ មីនេបៀ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកក្រគរ ខេត្តពោធិ៍សាត់។


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបេក្ខជនសម្រាប់ស្នើសុំតែងតាំងជានាយកសាលាបឋមសិក្សា ចំនួន ០២សាលា ក្នុងស្រុកកណ្តៀង(លើកទី២)៕


ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ របស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកបាកាន នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារដែលការិយាល័យអប់រំ យុវជន និងកីឡាស្រុក អនុវត្តបានក្នុងកំឡុងខែតុលាកន្លងមក, ដោះស្រាយបញ្ហាប្រឈម ស្ដាប់របាយការណ៍ និងពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗតាមគ្រឹះស្ថានសិក្សា ក្នុងគោលដៅស្វែងរកដំណោះស្រាយរួមគ្នាឱ្យបានទាន់ពេលវេលា, ដាក់ចេញទិសដៅបន្ត ណែនាំនូវផែនការសកម្មភាពថ្មីៗ ដើម្បីពង្រឹងគុណភាពអប់រំ កិច្ចការយុវជន និងការងារកីឡាក្នុងមូលដ្ឋានស្រុកបាកាន ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងលោកគ្រូ អ្នកគ្រូទាំងអស់ នៃកម្លាំងអប់រំក្នុងស្រុកបាកាន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕ សាយយ័ន្ដ វុន្នីយ៉ា
