
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖
វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖

វីដេអូ: សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖













ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និង លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៣អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកតាលោសែនជ័យ ដោយមានការចូលរួមពី សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត ស្រុក គណៈអភិបាលស្រុក វាគ្មិនមកពី បណ្តាមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មេឃុំ អង្គការសង្គមស៊ីវិល អាជីវករនិងអ្នកពាក់ព័ន្ធជាង១៥០នាក់នៅសាលាស្រុក។


សាលាខេត្តពោធិ៍សាត់បានរៀបចំសិក្ខាសិលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ក្រោមការដឹកនាំរបស់ឯកឧត្តម ឡាយ សុខហេង និង លោក ហៀម ឃួន ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងច្រើនកុះករ។


លោក ទៀង វឌ្ឍនៈ អភិបាលរងស្រុកវាលវែង តំណាង លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងអាជីវកម្ម សម្រាប់សមាជិកភូមិមួយផលិតផលមួយ និងសិប្បកម្មក្រៅប្រព័ន្ធ នៅសាលប្រជុំសាលាស្រុកវាលវែង ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីតំណាងមជ្ឈមណ្ឌលឫទ្ធិពល ក្រុមការងារ «អេបកត់លុយ» អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដោយផ្តោតលើការប្រកាស និងពង្រឹងចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្ម ដើម្បីជួយឱ្យសហគ្រាសគ្រួសារ និងសិប្បកម្មតូចៗក្នុងមូលដ្ឋានមានការរីកចម្រើន និងមានចីរភាព។


លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពង្រឹងវិស័យព្រះពុទ្ធសាសនា និងផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការរៀបចំពិធីបុណ្យកឋិនទាននាពេលខាងមុខ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការវត្ត និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នារៀបចំពិធីបុណ្យឱ្យបានត្រឹមត្រូវតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងអនាម័យបរិស្ថាននៅតាមវត្តអារាម ដើម្បីសម្រួលដល់ពុទ្ធបរិស័ទមកធ្វើបុណ្យទានប្រកបដោយភាពរលូន និងជ្រះថ្លា។
