មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃដល់ខ្នងផ្ទះ

មន្ទីរកសិកម្មខេត្តប៉ៃលិន បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃដល់ខ្នងផ្ទះ

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតទ្រង់ទ្រាយធំលើកទី១ នៅទូទាំងខេត្ត ក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរ និងមានការចូលរួមពីលោក ហាក់ សុចិត្រា អនុប្រធានទទួលបន្ទុករួម ការិយាល័យគ្រប់គ្រងមន្ទីរព្យាបាលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។

មន្ទីរកសិកម្មយុទ្ធនាការចាក់វ៉ាក់ការពារជំងឺឆ្កែឆ្កួត

ព័ត៌មានពាក់ព័ន្ធ

រដ្ឋបាលខេត្តប៉ៃលិន ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ
សន្តិសុខសង្គម
រដ្ឋបាលខេត្តប៉ៃលិន ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិស្រែអន្ទាក់ ស្រុកសាលាក្រៅ
(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន
សន្តិសុខសង្គម
លោក ញ៉ឹប បូរី ជំរុញឱ្យមន្ត្រីជំនាញបង្កើនការផលិតបទយកការណ៍ ស្តីពី សមិទ្ធិផលសង្គមជាតិក្នុងខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តប៉ៃលិន លោក ញ៉ឹប បូរី ប្រធានមន្ទីរព័ត៌មានខេត្ត បានដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីការិយាល័យទូរទស្សន៍ និងការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញការផលិតបទយកការណ៍ឱ្យកាន់តែសកម្ម សំដៅឆ្លុះបញ្ចាំងពីសមិទ្ធិផលជាក់ស្តែងនានាក្នុងខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តប៉ៃលិន ចុះល្បាតរក្សាសន្តិសុខ សុវត្ថិភាព តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តប៉ៃលិន
(ប៉ៃលិន)៖នៅយប់អាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាលខេត្តប៉ៃលិន បានចុះល្បាត ឈរជើង និងត្រួតពិនិត្យតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពសង្គម បង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកបក្សមានជំងឺនៅភូមិអូរច្រាកណ្ដាល
សន្តិសុខសង្គម
ថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនសមាជិកបក្សមានជំងឺនៅភូមិអូរច្រាកណ្ដាល
ប៉ៃលិន៖ រសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក រស់ នឿន អនុប្រធានក្រុមការងារចុះជួយសង្កាត់ និងជាប្រធានក្រុមការងារចុះជួយភូមិអូរច្រាកណ្ដាល បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋានសមាជិកបក្សដែលមានជំងឺប្រចាំកាយ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ឯកឧត្តម អ៊ី ហឿន ដឹកនាំកិច្ចប្រជុំពង្រឹងការងារបោះឆ្នោត និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា
សន្តិសុខសង្គម
ឯកឧត្តម អ៊ី ហឿន ដឹកនាំកិច្ចប្រជុំពង្រឹងការងារបោះឆ្នោត និងឧបត្ថម្ភគាំទ្រដល់មូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ហឿន អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទួលល្វា និងជាប្រធានក្រុមការងារចុះជួយភូមិអូរតាពុកក្រោម បានដឹកនាំកិច្ចប្រជុំណែនាំ និងជំរុញការងារសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំ និងកម្លាំងមូលដ្ឋានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ដឹកនាំកិច្ចប្រជុំបូកសរុបការងារខែតុលា និងដាក់ចេញទិសដៅសំខាន់ៗ ៤ ចំណុច សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦
ប៉ៃលិន៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្ត ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ពិធីនេះមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨២១ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨ ឃុំ/សង្កាត់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ អញ្ជើញមកទទួលសេវាសាធារណៈ នៅការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយភាពរលូន និងលឿនរហ័ស
សកម្មភាពអាជ្ញាធរ

ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ អញ្ជើញមកទទួលសេវាសាធារណៈ នៅការិយាល័យច្រកចេញចូលតែមួយ ប្រកបដោយភាពរលូន និងលឿនរហ័ស

សកម្មភាពបងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទទួលសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកភ្នំក្រវាញ យ៉ាងច្រើនកុះករ ដោយទទួលបានការសម្រួល និងផ្តល់សេវាយ៉ាងលឿនរហ័ស ប្រកបដោយតម្លាភាព និងស្នាមញញឹមពីសំណាក់មន្ត្រីប្រចាំការ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
វគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិនក្នុងស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ

វគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសហគ្រិនក្នុងស្រុកភ្នំក្រវាញ

វគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអាជីវកម្ម ត្រូវបានរៀបចំឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអាជីវករ និងយុវជនក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងសំខាន់ៗដល់សិក្ខាកាមលើការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ និងការប្រើយុទ្ធសាស្ត្រឌីជីថល ដើម្បីជួយឱ្យការធ្វើអាជីវកម្មក្នុងស្រុកកាន់តែមានប្រសិទ្ធភាព និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបប និងវឌ្ឍនភាពការងារមន្ត្រីរាជការ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបប និងវឌ្ឍនភាពការងារមន្ត្រីរាជការ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំមន្ត្រីរាជការ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលលើវឌ្ឍនភាពការងារកន្លងមក ព្រមទាំងពង្រឹងរបៀបរបបធ្វើការងារ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការម្នាក់ៗ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់៕ ឈឹម ម៉ារីយ៉ាន

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៥ករណី ទទួលបានជោគជ័យ ៤ករណី
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកបាកាន ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៥ករណី ទទួលបានជោគជ័យ ៤ករណី

អភិបាលស្រុកបាកាន ខេត្តពោធិ៍សាត់ បានអញ្ជើញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចំនួន ៥ករណី។ ជាលទ្ធផល ភាគីពាក់ព័ន្ធបានឯកភាពទទួលយកដំណោះស្រាយរបស់អាជ្ញាធរចំនួន ៤ករណីដោយរលូន និងដោយស្មារតីយោគយល់គ្នា។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត