
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦៖













កំណាត់ ផ្លូវជាតិលេខ៥៥ ស្គាល់ថាជា «ផ្លូវបុប្ផាលាក់ខ្លួន» កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករឱ្យមកកម្សាន្ត គយគន់ទេសភាពព្រៃភ្នំ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ភាពស្រស់ត្រកាលនៃធម្មជាតិ និងអាកាសធាតុត្រជាក់នៅទីនេះ មិនត្រឹមតែផ្តល់ការសម្រាកលំហែផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋមូលដ្ឋានផងដែរ។


ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានប្រារព្ធពិធីបណ្តែតប្រទីបជូនដូនតាទៅស្រុកវិញ នៅលើទីតាំង បុរីវប្បធម៌កោះសំពៅមាស ពោរពេញដោយក្តីនឹករលឹក និងសេចក្តីកតញ្ញូតាធម៌។ ពន្លឺប្រទីបអណ្តែតលើផ្ទៃទឹកនៅពេលរាត្រី មិនត្រឹមតែបង្ហាញពីជំនឿប្រពៃណី និងការជូនដំណើរបុព្វបុរសទៅកាន់ទីឋានដើមវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងពង្រឹងសាមគ្គីភាពក្មេងជំនាន់ក្រោយផងដែរ។


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរូមក្នុងពិធីហ្វឹកហ្វឺនកងអនុសេនាធំការពារដែនអាកាស កងពលតូចថ្មើរជើងលេខ៣១ ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងជួរក្រោយចំពោះកងទ័ពជួរមុខ។


បរិស្ថានស្អាត និងសោភ័ណភាពស្រុកយើង គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីសុខភាពសាធារណៈ និងការទាក់ទាញទេសចរណ៍ ការបោះចោលសំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់បរិស្ថាន និងសោភ័ណភាពមូលដ្ឋាន។
