ទស្សនាប្រាសាទបេងមាលា  ដើម្បីឈ្វេងយល់ពីភាពអស្ចារ្យនៃប្រាសាទបុរាណសតវត្សរ៍ទី១២

ទស្សនាប្រាសាទបេងមាលា ដើម្បីឈ្វេងយល់ពីភាពអស្ចារ្យនៃប្រាសាទបុរាណសតវត្សរ៍ទី១២

ស្ថិតនៅចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ភាគឦសានពីក្រុងសៀមរាប ក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាសាទបេងមាលា (មានន័យថា “ស្រះផ្កាឈូក”) គឺជាប្រាសាទមួយ ដែលស្ថិតក្នុងសភាពបាក់បែកច្រើន។ វាស្ថិតប្រហែល ៤០ គីឡូម៉ែត្រខាងកើតនៃប្រាសាទអង្គរ តាមផ្លូវចំណាស់មួយដែលនាំទៅកាន់ប្រាសាទព្រះខាន់កំពង់ស្វាយ។ ទីតាំងនេះមានសារៈសំខាន់ ព្រោះនៅជិតប្រឡាយទឹកមួយ ដែលត្រូវបានប្រើសម្រាប់ដឹកថ្មពីអណ្ដូងថ្មជិតៗ ទៅកាន់តំបន់អង្គរ។

មន្ទីរព័ត៌មានខេត្តសៀមរាបមាតិកាទេសចរណ៍

ព័ត៌មានពាក់ព័ន្ធ

វីដេអូ៖ ប្រសិនបើបងប្អូនមានគម្រោងមកលេងខេត្តសៀមរាបកុំភ្លេចបញ្ចូលសួនរុក្ខ​ជាតិអង្គរ ទៅ​ក្នុង​បញ្ជី​គោល​ដៅ​របស់​បង​ប្អូន​ដើម្បី​មក​សម្រាក​លំ​ហែ​កាយ​ ស្រូបយកខ្យល់អាកាសបរិសុទ្ធ និង​ស្វែង​យល់​ពី​ភាព​សម្បូរ​បែប​នៃ​ធម្ម​ជាតិ
មាតិកា

ក្នុងបរិយាកាសដ៏មានសិរីសួស្តីនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ប្រសិនបើបងប្អូនមានពេលទំនេរ អាចអញ្ជើញមកលំហែកាយ ស្រូបខ្យល់អាកាសបរិសុទ្ធ គយគន់សម្រស់ធម្មជាតិ សួនផ្កា សួនឱសថ និងទស្សនាសត្វព្រៃនៅ សួនរុក្ខជាតិអង្គរ បានដោយ មិនបង់ប្រាក់ចូលទស្សនាឡើយ ទាំងភ្ញៀវជាតិ និងអន្តរជាតិ!
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ ឈ្វែងយល់ពីអត្ថន័យបាយបិណ្ឌ និងបាយបិតបូរ
មាតិកា
វីដេអូ៖ ឈ្វែងយល់ពីអត្ថន័យបាយបិណ្ឌ និងបាយបិតបូរ
សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ សូមគោរពអញ្ជើញប្រិយមិត្ត និងទស្សនិកជនទៅស្ដាប់សង្ឃដីកាព្រះគ្រូចៅអធិការវត្តអធ្វាស្ដីពីអត្ថន័យបាយបិណ្ឌ និងបាយបិតបូរ សូមអារាធនានិមន្ត និងអញ្ជើញស្តាប់ដោយសទ្ធាជ្រះថ្លាទាំងអស់គ្នា!
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
ពីនំបុរាណក្នុងរដូវភ្ជុំបិណ្ឌ « នំកំពង » បានប្រែខ្លួនជាមុខរបរប្រចាំថ្ងៃ ជួយលើកស្ទួយជីវភាពពលរដ្ឋ និងចូលរួមថែរក្សាមរតកដូនតា
មាតិកា
ពីនំបុរាណក្នុងរដូវភ្ជុំបិណ្ឌ « នំកំពង » បានប្រែខ្លួនជាមុខរបរប្រចាំថ្ងៃ ជួយលើកស្ទួយជីវភាពពលរដ្ឋ និងចូលរួមថែរក្សាមរតកដូនតា
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖យុវតី ផាន់ លីហាអែន ជាសិស្សនៅសាលាសុវណ្ណភូមិ ១៨ (ក្រុមស្រប) បកស្រាយប្រធានបទ៖ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៦

យុវតី ផាន់ លីហាអែន ជាសិស្សនៅសាលាសុវណ្ណភូមិ ១៨ (ក្រុមស្រប) បកស្រាយប្រធានបទ៖ «យុវជនគ្រប់រូបត្រូវតែប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយដែលកំពុងបំពុលបរិយាកាសសង្គម នៅក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ខេត្ត២០២៦
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ការបំបៅដោះកូន ដោយទឹកដោះម្តាយ ជាជម្រើសដ៏វៃឆ្លាតក្នុងការសន្សំថវិកាគ្រួសារ និងជាទុនសុខភាពដ៏ពិសេសសម្រាប់ការលូតលាស់ផ្នែកខួរក្បាលនិងរាងកាយរបស់ទារកដើម្បីកសាងធនធានមនុស្សសម្រាប់សង្គមជាតិ
មាតិកា
វីដេអូ៖ការបំបៅដោះកូន ដោយទឹកដោះម្តាយ ជាជម្រើសដ៏វៃឆ្លាតក្នុងការសន្សំថវិកាគ្រួសារ និងជាទុនសុខភាពដ៏ពិសេសសម្រាប់ការលូតលាស់ផ្នែកខួរក្បាលនិងរាងកាយរបស់ទារកដើម្បីកសាងធនធានមនុស្សសម្រាប់សង្គមជាតិ
ការបំបៅដោះកូន ដោយទឹកដោះម្តាយ ជាជម្រើសដ៏វៃឆ្លាតក្នុងការសន្សំថវិកាគ្រួសារ និងជាទុនសុខភាពដ៏ពិសេសសម្រាប់ការលូតលាស់ផ្នែកខួរក្បាលនិងរាងកាយរបស់ទារកដើម្បីកសាងធនធានមនុស្សសម្រាប់សង្គមជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត
វីដេអូ៖ អតីតពលករ អ្នកស្រី អ៊ុំ រដ្ថា បានចាប់យកមុខរបរដាំផ្សិតជារបរបន្ទាប់បន្សំ ដែលអាចរកប្រាក់ចំណូលបានជិត ២ម៉ឺនរៀលជាប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងល្អ និងប្រសើរជាងការចំណាកស្រុក
មាតិកា
វីដេអូ៖ អតីតពលករ អ្នកស្រី អ៊ុំ រដ្ថា បានចាប់យកមុខរបរដាំផ្សិតជារបរបន្ទាប់បន្សំ ដែលអាចរកប្រាក់ចំណូលបានជិត ២ម៉ឺនរៀលជាប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់គ្រួសារបានយ៉ាងល្អ និងប្រសើរជាងការចំណាកស្រុក
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
មន្ទីរព័ត៌មានខេត្តសៀមរាប
អានបន្ត

ព័ត៌មានថ្មីៗ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦
សកម្មភាពថ្នាក់ដឹកនាំ

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ ប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦

សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកបាកាន ដឹកនាំចុះពិនិត្យទីតាំងរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ

សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ​ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត