
អភិបាលស្រុកភ្នំក្រវាញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក
ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមអធិបតីភាពរបស់ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំនេះប្រារព្ធឡើងដើម្បីពិនិត្យ និងវាយតម្លៃលើកិច្ចការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការទប់ស្កាត់បទល្មើសផ្សេងៗ ក៏ដូចជាការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា











