
អភិបាលស្រុកភ្នំក្រវាញ ចុះកាត់កាត់ឆ្ការមែកឈើ និងណែនាំពលរដ្ឋតាមដងផ្លូវឱ្យរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានដឹកនាំក្រុមការងារអាជ្ញាធរ និងកងកម្លាំងក្នុងមូលដ្ឋាន ចុះផ្ទាល់ក្នុងការកាត់ឆ្ការ និងតុបតែងមែកឈើតាមដងផ្លូវជាតិ ដើម្បីសម្រួលដល់ការធ្វើដំណើរ ធានាសុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្នុងស្រុក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានចុះណែនាំ និងអប់រំផ្សព្វផ្សាយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយត្រូវចេះបែងចែក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុង ឬទីតាំងកំណត់ ចៀសវាងការបោះចោលពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងសោភ័ណភាពសាធារណៈ៕











