
ស្នងការនគរបាលខេត្តពោធិ៍សាត់ ចុះពង្រឹងរបៀបរបបការងារ និងការផ្តល់សេវាជូនពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកតាលោសែនជ័យ
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះតាមដាន ត្រួតពិនិត្យ ណែនាំតម្រង់ទិស និងពង្រឹងរបៀបរបបការងារ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។











