
រដ្ឋបាលក្រុងពោធិ៍សាត់ ចុះអនុវត្តវិធានការក្តៅនៅពេលរាត្រី ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងបទបញ្ជាតឹងរ៉ឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារចម្រុះ ចុះបេសកកម្មផ្ទាល់នៅពេលរាត្រី ដើម្បីពិនិត្យ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រក្រុង។ សកម្មភាពចុះអនុវត្តវិធានការក្តៅភ្លាមៗនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការការពារសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ ព្រមទាំងទប់ស្កាត់រាល់បាតុភាពអសន្តិសុខផ្សេងៗនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា៕











