
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ













លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ព្រមទាំងតំណាងមន្ទីរ អង្គភាព គណៈអភិបាល និងក្រុមប្រឹក្សាក្រុង ចៅសង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកបច្ច័យ និងទេយ្យវត្ថុចូលរួមកាន់បិណ្ឌវេនទី ៧ តាមប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសមគ្គផលជូនដល់មាតាបិតា ព្រមទាំងញាតិការប្រាំពីរសន្តាន នៅវត្តចំនួន ៥ ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។


សាលារៀនសុវណ្ណភូមិ សាខាខេត្តពោធិ៍សាត់ បានរៀបចំពិធីប្រគល់បណ្ណសរសើរ រង្វាន់ និងអាហារូបករណ៍ ជូនសិស្សឆ្នើមប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងខេត្ត។ ក្នុងពិធីនោះ លោកអភិបាលរងបានថ្លែងការកោតសរសើរ លើកទឹកចិត្ត និងក្រើនរំលឹកដល់សិស្សានុសិស្សឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រ ប្រកាន់ខ្ជាប់វិន័យ សីលធម៌ល្អ ព្រមទាំងថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងមាតាបិតាដែលបានរួមចំណែកអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម។


ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យផ្ទាល់លើទីតាំងជាក់ស្តែង ដែលត្រូវរៀបចំផែនការសំណើគម្រោងវិនិយោគបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក នៅក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ការចុះពិនិត្យទីតាំងនេះ ធ្វើឡើងក្នុងគោលបំណងសិក្សា និងវាយតម្លៃឱ្យបានស៊ីជម្រៅលើតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងស្វែងយល់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដូចជាបញ្ហាករណីទឹកជំនន់រាំងស្ងួត ឬការខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សំដៅធានាថាគម្រោងវិនិយោគដែលនឹងត្រូវដាក់ស្នើឡើង អាចឆ្លើយតបចំតម្រូវការជាក់ស្តែង និងជួយបង្កើនភាពធន់ដល់ប្រជាពលរដ្ឋក្នុងហានិភ័យអាកាសធាតុ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរឃុំ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ពិនិត្យមើលផលប្រយោជន៍រួមដែលប្រជាពលរដ្ឋនឹងទទួលបាន ព្រមទាំងធានាគុណភាព និងប្រសិទ្ធភាពខ្ពស់នៅពេលគម្រោងនេះត្រូវដាក់ឱ្យអនុវត្តនាពេលអនាគត៕ សាយយ័ន្ដ វុន្នីយ៉ា


ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ វុន្នីយ៉ា
