
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៦
អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៦

អត្រាប្តូរប្រាក់គោល រវាងរូបិយបណ្ណផ្សេងៗ ជាមួយប្រាក់រៀល ប្រចាំថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៦













ពោធិ៍សាត់៖ ក្រុមការងារជំនាញ បានចុះអនុវត្តសកម្មភាពពិនិត្យ វាស់វែង និងកំណត់និយាមកា ព្រមទាំងសម្របសម្រួលផ្នែកបច្ចេកទេស លើករណីស្នើសុំរំកិលបង្គោលខ្សែភ្លើងរង ចំនួន ១៧ ដើម នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យ និងសម្របសម្រួលបច្ចេកទេសនេះ ត្រូវបានធ្វើឡើងនៅក្នុង ភូមិទួលពង្រ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះវាស់វែង និងកំណត់និយាមកាជាក់ស្តែងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដោះស្រាយ និងសម្របសម្រួលផ្នែកបច្ចេកទេសឱ្យបានត្រឹមត្រូវ សុវត្ថិភាព និងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ និងជៀសវាងផលប៉ះពាល់ផ្សេងៗ៕


ពោធិ៍សាត់៖ ក្រុមបច្ចេកទេសថ្នាក់ខេត្ត ថ្នាក់ស្រុក សហការជាមួយគណៈកម្មការលទ្ធកម្មគម្រោងឃុំព្រងិល បានចុះពិនិត្យ និងវាយតម្លៃការអនុវត្តបញ្ចប់ ១០០% លើគម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហម ១ ខ្សែ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។ ផ្លូវដែលបានជួសជុលរួចរាល់នេះ មានប្រវែង ១,១០០ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការចុះពិនិត្យ និងវាយតម្លៃនាឱកាសនោះ គឺដើម្បីធានាថាការអនុវត្តគម្រោងជួសជុលផ្លូវនេះបានសម្រេចត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គុណភាព និងសស្តង់ដារដែលបានកំណត់ សំដៅសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព៕


ពោធិ៍សាត់៖ មន្ទីរផែនការខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពី «ការចុះត្រួតពិនិត្យការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ» នៅសាលប្រជុំមន្ទីរផែនការខេត្ត នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក តាន់ វេងធៀង អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃមន្ទីរផែនការខេត្ត និងភាគីពាក់ព័ន្ធជាច្រើនរូប។ អង្គប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យ វាយតម្លៃ និងតាមដានការអនុវត្តនីតិវិធី នៃការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រកន្លងមក សំដៅធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងចំទិសដៅ ក្នុងការជួយជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះពិតប្រាកដនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់៕


ពោធិ៍សាត់៖ លោកស្រី ដឹប ម៉ារីណា មន្ត្រីនៃការិយាល័យក្សេត្រសាស្ត្រ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយកម្មវិធី ASPIRE-AT បើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តកសិកម្មល្អ (Good Agricultural Practices - GAP)» ជូនដល់បងប្អូនកសិករនៅក្នុងសហគមន៍កសិកម្មបាក់ចិញ្ចៀនមានជ័យ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ មានកសិករចូលរួមសរុបចំនួន ២៨ នាក់ (ក្នុងនោះមានស្រ្តីចំនួន ២០ នាក់) ដោយបានផ្តោតសំខាន់លើការបង្រៀនបច្ចេកទេសដាំដុះតាមបទដ្ឋានសុវត្ថិភាព ការថែទាំដំណាំ និងការកាត់បន្ថយការប្រើប្រាស់សារធាតុគីមី ដើម្បីបង្កើនគុណភាពផលដំណាំ កែលម្អជីវភាពគ្រួសារ និងធានាសុវត្ថិភាពដល់អ្នកបរិភោគ៕
