
ពន្ធនាគារខេត្តប៉ៃលិន រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ពន្ធនាគារខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៦ ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងឱ្យកាន់តែមានរបៀបរៀបរយ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក-លោកស្រី ជាអនុប្រធានពន្ធនាគារ ព្រមទាំងលោក-លោកស្រី ជាប្រធាន និងអនុប្រធានការិយាល័យចំណុះឱ្យពន្ធនាគារខេត្តប៉ៃលិនជាច្រើនរូប។











