
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ តាមរយៈការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែង













ពោធិ៍សាត់៖ គណៈគ្រប់គ្រងដឹកនាំកម្មវិធីកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក របស់គណបក្សខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សៅ ដារឿន, ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម ឈិម ផាវេត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមាន ប្រធានគណបក្សក្រុង-ស្រុក និងប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក សរុបចំនួន ៣៥ រូប (ស្រី ៥ រូប)៕


ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ «ក្រូចសើច» ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា។ កិច្ចការងារថែទាំសំខាន់ៗរួមមាន៖ ថែទាំទំនប់ដីប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ), ព្រមទាំងសំណង់ទ្វារទឹក សំណង់ស្ទាក់ និងលូចែកចាយទឹកសរុប ១១ កន្លែង, ក្រុមការងារបាននិងកំពុងបន្តស្តារប្រឡាយមេ សម្អាតជើងទេរប្រឡាយបានប្រវែង ១,២០០ ម៉ែត្រ បង្ហាប់គ្រលុកដី និងសម្អាតជើងទេរផ្នែកខាងក្រៅ។ ការងារថែទាំជាប្រចាំនេះ នឹងជួយឱ្យការបែងចែកទឹកកាន់តែមានភាពល្អប្រសើរ ធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់កសិករក្នុងមូលដ្ឋាន៕


ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីរុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២៦ កម្រិតថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ពិធីដាំដើមឈើជាប្រវត្តិសាស្ត្រនេះ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ព្រៃសហគមន៍តាព្រះខ្សាច់ល្អិត ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា បង្កើនគម្របព្រៃឈើ និងការពារបរិស្ថានក្នុងមូលដ្ឋាន៕


ពោធិ៍សាត់៖ លោក រ៉ម វណ្ណេះ ប្រធានការិយាល័យប្រជាពលរដ្ឋ បានឱ្យដឹងថា ប្រជាពលរដ្ឋបានអញ្ជើញមកស្នើសុំសេវាផ្សេងៗដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកមកទទួលសេវាទាំងនោះ រួមមាន ប្រជាការពារភូមិ និវត្តជន (មន្ត្រីចូលនិវត្តន៍) ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕
