ឯកឧត្តម សុខ លូ និងឯកឧត្តម អ៊ុំ រាត្រី ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងបន្ទាយមានជ័យ

ឯកឧត្តម សុខ លូ និងឯកឧត្តម អ៊ុំ រាត្រី ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងបន្ទាយមានជ័យ

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦។

ព្រំប្រទល់រដ្ឋបាលបន្ទាយមានជ័យខេត្តបាត់ដំបង

ព័ត៌មានពាក់ព័ន្ធ

យើងកាន់សាសនាខុសគ្នា ក៏អាចរួមរស់ដោយសុខសាន្តជារៀងរហូត
សកម្មភាពថ្នាក់ដឹកនាំ
យើងកាន់សាសនាខុសគ្នា ក៏អាចរួមរស់ដោយសុខសាន្តជារៀងរហូត
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងក្នុងពិធីចែកអំណោយមនុស្សធម៌ដល់បងប្អូនខ្មែរឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន ៣០០ គ្រួសារ នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តសុវណ្ណបារមីស្រីធិតារាម (វត្តស្លាកែត)។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០០គ្រួសារទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣០០គ្រួសារទទួលបានអំណោយមនុស្សធម៌ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតរួមមាន៖ ចាស់ជរាគ្មានទីពឹង, ជនមានពិការភាព, ស្ត្រីមេម៉ាយមានកូនច្រើន, ស្ត្រីមានផ្ទៃពោះ/កូនតូច, អ្នកជំងឺរ៉ាំរ៉ៃ, អ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារមានជីវភាពទ័លក្រសរុបចំនួន៣០០គ្រួសារមកពី ៣ភូមិ ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅស្រុកបវេល និងស្រុករតនមណ្ឌល
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅស្រុកបវេល និងស្រុករតនមណ្ឌល
បាត់ដំបង៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញសំណេះសំណាលជាមួយអ្នកញៀនគ្រឿងញៀនដែលកំពុងបន្សាបព្យាបាល និងនាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមនៅស្រុកបវេល និងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួននៅស្រុករតនមណ្ឌល។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ពលីក្នុងបុព្វហេតុការពារទឹកដី
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ពលីក្នុងបុព្វហេតុការពារទឹកដី
បាត់ដំបង ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ បានចាត់ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយ លោក ផេង សិទ្ធី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមជាមួយមន្ត្រីប្រតិបត្តិសាខា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោកពលបាលទោ ប៉ិច សត្យា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនប្រចាំទិសបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកឯកភ្នំ សហការរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅឃុំសំរោងក្នុង ខេត្តបាត់ដំបង
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកឯកភ្នំ សហការរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅឃុំសំរោងក្នុង ខេត្តបាត់ដំបង
បាត់ដំបង ៖ រដ្ឋបាលស្រុកឯកភ្នំ បានរៀបចំយុទ្ធនាការដាំកូនឈើក្រោមប្រធានបទ «ផ្ទះ ១ ខ្នង ដើមឈើ ១ ដើម» នៅភូមិទួលស្បូវ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៦១៩ នាក់ កាលពីថ្ងៃសៅរ៍ ទី ១ ខែសីហា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង អមដំណើរ ឯកឧត្តមអភិបាលខេត្តចុះពិនិត្យស្ថានភាពទឹក និងការបញ្ជូនទឹកសង្រ្គោះស្រូវ
សកម្មភាពថ្នាក់ដឹកនាំ
លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង អមដំណើរ ឯកឧត្តមអភិបាលខេត្តចុះពិនិត្យស្ថានភាពទឹក និងការបញ្ជូនទឹកសង្រ្គោះស្រូវ
បាត់ដំបង៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការទឹកស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូអមដំណើរដោយ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពទឹក នៅអាងទឹកពហុបំណងបាត់ដំបង(សេកសក) ប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ការបញ្ជូនទឹកសង្រ្គោះស្រូវនៅស្រុកថ្មគោល និងស្រុកបាណន់ និងការបូមទឹកសង្រ្គោះស្រូវនៅស្រុកបវេល ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់
នយោបាយ

ឯកឧត្តម ម៉ក់ រ៉ា ដឹកនាំកិច្ចប្រជុំរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ គណៈគ្រប់គ្រងដឹកនាំកម្មវិធីកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក របស់គណបក្សខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំកសាងគ្រូឧទ្ទេស និងគ្រូជំនួយគណបក្សថ្នាក់ក្រុង-ស្រុក នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សខេត្ត ប្រធានគណៈប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម សៅ ដារឿន, ឯកឧត្តម ស៊ុម លើម និង ឯកឧត្តម ឈិម ផាវេត សមាជិកគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមាន ប្រធានគណបក្សក្រុង-ស្រុក និងប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក សរុបចំនួន ៣៥ រូប (ស្រី ៥ រូប)៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព
ធនធានទឹក និងឧតុនិយម

មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព

ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ «ក្រូចសើច» ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា។ កិច្ចការងារថែទាំសំខាន់ៗរួមមាន៖ ថែទាំទំនប់ដីប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ), ព្រមទាំងសំណង់ទ្វារទឹក សំណង់ស្ទាក់ និងលូចែកចាយទឹកសរុប ១១ កន្លែង, ក្រុមការងារបាននិងកំពុងបន្តស្តារប្រឡាយមេ សម្អាតជើងទេរប្រឡាយបានប្រវែង ១,២០០ ម៉ែត្រ បង្ហាប់គ្រលុកដី និងសម្អាតជើងទេរផ្នែកខាងក្រៅ។ ការងារថែទាំជាប្រចាំនេះ នឹងជួយឱ្យការបែងចែកទឹកកាន់តែមានភាពល្អប្រសើរ ធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់កសិករក្នុងមូលដ្ឋាន៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា ដឹកនាំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ដើមឈើរាប់ពាន់ដើមត្រូវដាំក្នុងឃុំអន្សាចំបក់
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម ខូយ រីដា ដឹកនាំប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ដើមឈើរាប់ពាន់ដើមត្រូវដាំក្នុងឃុំអន្សាចំបក់

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីរុក្ខទិវា ៩ កក្កដា» ឆ្នាំ២០២៦ កម្រិតថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ ពិធីដាំដើមឈើជាប្រវត្តិសាស្ត្រនេះ ត្រូវ​បាន​រៀបចំឡើងនៅក្នុងតំបន់ព្រៃសហគមន៍តាព្រះខ្សាច់ល្អិត ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើម្បីចូលរួមចំណែកថែរក្សា បង្កើនគម្របព្រៃឈើ និងការពារបរិស្ថានក្នុងមូលដ្ឋាន៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការិយាល័យប្រជាពលរដ្ឋ បើកទទួលការស្នើសុំសេវាដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
សកម្មភាពអាជ្ញាធរ

ការិយាល័យប្រជាពលរដ្ឋ បើកទទួលការស្នើសុំសេវាដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ពោធិ៍សាត់៖ លោក រ៉ម វណ្ណេះ ប្រធានការិយាល័យប្រជាពលរដ្ឋ បានឱ្យដឹងថា ប្រជាពលរដ្ឋបានអញ្ជើញមកស្នើសុំសេវាផ្សេងៗដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកមកទទួលសេវាទាំងនោះ រួមមាន ប្រជាការពារភូមិ និវត្តជន (មន្ត្រីចូលនិវត្តន៍) ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត