ថ្នាក់ដឹកនាំក្រសួងទេចរណ៍ ចុះពិនិត្យ និងសិក្សាស្រាវជ្រាវ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពល ក្នុងខេត្តប៉ៃលិន

ថ្នាក់ដឹកនាំក្រសួងទេចរណ៍ ចុះពិនិត្យ និងសិក្សាស្រាវជ្រាវ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពល ក្នុងខេត្តប៉ៃលិន

(ប៉ៃលិន)៖ លោក ញឹម សោភ័ណ្ឌ ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក នៃក្រសួងទេចរណ៍ អមដំណើរដោយប្រតិភូក្រសួងទេចរណ៍, លោក ស្រេង តុងឡាយ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត និង លោក នុត ក្រេម ប្រធានការិយាល័យផែនការមន្ទីរទេចរណ៍ខេត្តប៉ៃលិន នាថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ ២០២៦ បានចុះពិនិត្យ និងសិក្សាស្រាវជ្រាវផ្ទាល់ លើគោលដៅទេសចរណ៍សំខាន់ៗ ដែលមានសក្តានុពលក្នុងខេត្ត ដើម្បីសិក្សា វាយតម្លៃ និងប្រមូលព័ត៌មានពាក់ព័ន្ធ សម្រាប់រៀបចំ កញ្ចប់ទស្សនកិច្ច និងខ្សែទស្សនកិច្ចទេសចរណ៍ ឱ្យមានភាពទាក់ទាញ សមស្របតាមសក្តានុពលមូលដ្ឋាន និងអាចលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរ និងការវិនិយោគ ក្នុងវិស័យទេសចរណ៍ របស់ខេត្ត។

ទេសចរណ៍វត្តរតនសោភ័ណ​ខេត្តប៉ៃលិនត្បូងប៉ៃលិនកសិទេសចរណ៍ខេត្តប៉ៃលិនអភិបាលខេត្តប៉ៃលិន

ព័ត៌មានពាក់ព័ន្ធ

កិច្ចប្រជុំបូកសរុបការងារ និងរៀបចំឡើងវិញនូវសមាសភាពថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំបាយសី
ទេសចរណ៍
កិច្ចប្រជុំបូកសរុបការងារ និងរៀបចំឡើងវិញនូវសមាសភាពថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំបាយសី
មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ ដែលសម្រេចបានក្នុងរយៈពេល ១ ឆ្នាំកន្លងមក និងពិភាក្សាលើការរៀបចំឡើងវិញ នូវសមាសភាពថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិភ្នំបាយសី។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្ត ភ្នំយ៉ាតខេត្តប៉ៃលិន
ទេសចរណ៍
រមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្ត ភ្នំយ៉ាតខេត្តប៉ៃលិន
ភ្នំយ៉ាត គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តសាស្រ្តមួយនៅក្នុងខេត្តប៉ៃលិន ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧, គឺជាបេះដូងខេត្តប៉ៃលិន ។ ប្រជាពលរដ្ឋ, អ្នកដំណើរ, ភ្ញៀវទេសចរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត ចូលអុជធូបបួងសួងសុំសេចក្តីសុខសប្បាយ រកស៊ីមាន បាន និងគយគន់សំណង់ប្រវត្តសាស្រ្តនានាមួយចំនួនទៀត ដែលនៅជាប់ជើងភ្នំយ៉ាត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ
ទេសចរណ៍
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ
រមណីដ្ឋានទឹកធ្លាក់ចម្ការខ្នុរ ឬ គេហៅបយ៉ាខា ជារមណីយដ្ឋានកែច្នៃមួយកន្លែង កំពុងតែល្បីរន្ទឺ ហើយមានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានចូលទៅលេងកំសាន្តយ៉ាងច្រើនកុះករ ទាំងខ្មែរ និង បរទេស ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ
ទេសចរណ៍
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ
រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវ គឺជារមណីយដ្ឋានដ៏ស្អាត ផ្តល់ភាពស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរទាំងឡាយ។ រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវមានទីតាំងស្ថិតនៅ ក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំងាយ៦គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

លោក ធាង ឡេង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកវាលវែង
សកម្មភាពអាជ្ញាធរ

លោក ធាង ឡេង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកវាលវែង

ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារសន្តិសុខសាធារណៈក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក គង់ បូណារ៉ាស៊ី នាយការិយាល័យ តំណាងលោកស្នងការរងទទួលទិសស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក-លោកស្រីជាអភិបាលរងស្រុក អធិការ អធិការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៩ រូប (ស្រី ៦ រូប)៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា ចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រារព្ធពិធីរុក្ខទិវា ក្នុងស្រុកក្រគរ
សកម្មភាពអាជ្ញាធរ

លោក អ៊ន សុផល្លា ចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រារព្ធពិធីរុក្ខទិវា ក្នុងស្រុកក្រគរ

ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ បានចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងសម្រាប់ប្រារព្ធ «ពិធីរុក្ខទិវា ៩ កក្កដា» នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពចុះពិនិត្យ និងរៀបចំផ្លូវនេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងត្រៀមលក្ខណៈរៀបចំពិធីដាំដើមឈើឱ្យបានរលូន សម្រាប់កម្មវិធីដែលត្រូវប្រារព្ធឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម
សកម្មភាពអាជ្ញាធរ

លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម

ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការសាលាស្រុក និងក្រុមយុវជនស្រុក អញ្ជើញចូលរួមពិធីបុណ្យគប់ខួប ៧ថ្ងៃ សពលោក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដែលស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិកាចំនួន ១.៤៣០.០០០ រៀល (មួយលាន បួនសែនសាមសិបពាន់រៀល) ព្រមទាំងទឹកក្រូច ៥ កេស និងទឹកបរិសុទ្ធ ៥ កេស ដែលជាអំណោយសប្បុរសធម៌ទទួលបានពីការចូលរួមរបស់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងសប្បុរសជន ទៅប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត៕

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក តុល សុភក្តិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំឱ្យរុះរើឧបករណ៍នេសាទដែលបិទខ្ទប់ផ្លូវទឹក ក្នុងស្រុកកណ្តៀង
ការអភិវឌ្ឍ

លោក តុល សុភក្តិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងណែនាំឱ្យរុះរើឧបករណ៍នេសាទដែលបិទខ្ទប់ផ្លូវទឹក ក្នុងស្រុកកណ្តៀង

លោក តុល សុភក្តិ អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងរកឃើញឧបករណ៍រាំងស្ទះផ្លូវទឹកចំនួន ៧ករណី នៅភូមិស្វាយយាង និងភូមិសន្លុង អាជ្ញាធរបានណែនាំឱ្យម្ចាស់ទីតាំងកែសម្រួលប្រើប្រាស់ត្រឹម ១/៣ នៃទំហំផ្លូវទឹក និងដាក់ផែនការរុះរើជាបន្ទាន់ ដើម្បីធានាលំហូរទឹក និងការពារផលប្រយោជន៍រួម។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត