
ដំណឹងល្អ ! អភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលប្រឡងបាននិទ្ទេស A
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តមណ្ឌលគិរីទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលបានសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។











