ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ពិភាក្សាត្រង់ទៅត្រង់មកជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» និង លើកស្ទួយសហគ្រាសធុនតូច និងមធ្យម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចជំនួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី អានបន្ត