
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦
ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦

ស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សំរាប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦













ពោធិ៍សាត់៖ បេក្ខជនមួយរូបឈ្មោះ យន់ រដ្ឋា ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារមានអាការៈអស់កម្លាំងខ្លាំង សម្ពាធឈាមឡើងខ្ពស់ និងបេះដូងលោតញាប់ខុសធម្មតា រហូតមិនអាចបន្តការធ្វើវិញ្ញាសាប្រឡងបាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២០នាទី នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ពោធិ៍សាត់ (ត្បូង)។ ករណីនេះ គ្រូពេទ្យប្រចាំការ បានបញ្ជូនបេក្ខជនរូបនេះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។ ជាមួយគ្នានោះដែរ ក៏មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៃក្រុមការងារ អ.ប.ព. (ACU) ម្នាក់ បានរួមដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីតាមដាន និងសម្រួលសភាពការណ៍ជូនបេក្ខជនផងដែរ៕


ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងផ្ទាល់សម្រាប់រៀបចំប្រារព្ធពិធីបុណ្យ «រុក្ខទិវា» ដែលប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងបេសកកម្មនេះ លោកប្រធានមន្ទីរ និងក្រុមការងារ ក៏បានពិនិត្យមើលស្ថានភាពផ្លូវចូលទៅកាន់ទីតាំងប្រារព្ធពិធី ដែលបានរងការខូចខាតមួយចំនួនដោយសារទឹកភ្លៀង ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីចាត់វិធានការសម្រួល និងរៀបចំអនាម័យ-បរិស្ថានឱ្យមានភាពរលូន និងស្រស់ស្អាត មុនថ្ងៃប្រារព្ធពិធីផ្លូវការមកដល់៕


រដ្ឋបាលស្រុកបាកាន បានចេញសេចក្តីណែនាំស្តីពីការបញ្ឈប់សកម្មភាពយកក្រដាសប្រាក់រៀលទៅបាចតាមដងផ្លូវសាធារណៈក្នុងអំឡុងពេលប្រារព្ធពិធីដង្ហែសព កិច្ចសាសនា ឬការចែកទានផ្សេងៗ ដើម្បីការពារកិត្តិយស និងតម្លៃនៃរូបិយវត្ថុជាតិ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ បរិស្ថាន និងសុវត្ថិភាពចរាចរណ៍។


ស្ទឹងត្រែង៖ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព» ដែលបានរៀបចំឡើងនៅសួនច្បារក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាថ្ងៃចន្ទ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។ អង្គពិធីដ៏អធិកអធមនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុត្រា អភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន តំណាងអង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ យុវជន និងបងប្អូនជនជាតិដើមភាគតិច សរុបប្រមាណជាង ៩៤០នាក់៕
