
មន្រ្តីនៃរដ្ឋបាលក្រុង ស្រុកចំនួន ៥ខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រង និងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅតាមអង្គភាពស្ថាប័ន នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។











