
ឯកឧត្តម ឌឹម បូរ៉ា ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពយុទ្ធនាការ «ពលរដ្ឋល្អ» នៅខេត្តកណ្តាល
ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុទ្ធនាការពលរដ្ឋល្អនៃ ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាពយុទ្ធនាការ «ពលរដ្ឋល្អ» ដោយមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមប្រតិបត្តិផែនការសកម្មភាព ស.ស.យ.ក ខេត្ត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ កំណត់ទិសដៅអនុវត្តសកម្មភាពឱ្យបានច្បាស់លាស់ស្របតាមផែនការថ្នាក់ជាតិ និងពង្រឹងកិច្ចសម្របសម្រួលរវាងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យការអនុវត្តយុទ្ធនាការទទួលបានប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។











