
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រឿងការពារជាតិពេលដែលយើងរឹងមាំ អត់មានពីណាមើលងាយយើងទេ













ពោធិ៍សាត់៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ និងឯកសារសំខាន់ៗនៃគម្រោងរេដបូក (REDD+) ព្រមទាំងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវ៉ាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាលស្រុកវាលវែង (តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់) លោក អ៊ុំ សូនី ប្រធានតំណាងអង្គការ CI តំណាងរដ្ឋបាលស្រុកភ្នំក្រវ៉ាញ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ៕


ពោធិ៍សាត់៖ ក្នុងឱកាសដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់តាំងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ចុះពង្រាយការពារសន្តិសុខ និងសម្រួលចរាចរណ៍យ៉ាងសកម្ម។ ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏កងកម្លាំងនៅតែប្រចាំការយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្អូនៗសិស្សានុសិស្សក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃ។


ពោធិ៍សាត់៖ ដើមត្របែកព្រៃដែលដុះអមសងខាងផ្លូវជាតិលេខ៥ ក្នុងទឹកដីខេត្តពោធិ៍សាត់ បានចាប់ផ្តើមរីកផ្កាស្អុសស្អាយបង្អួតសម្រស់យ៉ាងស្រស់បំព្រង។ ផ្កាត្របែកព្រៃដែលមានពណ៌ផ្កាឈូក ស្វាយ និងស លាយឡំគ្នាយ៉ាងទាក់ទាញនេះ បានប្រែភូមិសាស្ត្រដងផ្លូវឱ្យក្លាយជាទេសភាពធម្មជាតិដ៏គួរឱ្យគយគន់ រហូតទាក់ទាញចិត្តអ្នកធ្វើដំណើរឆ្លងកាត់ឱ្យទប់ចិត្តមិនបាន ចាំបាច់ត្រូវឈប់សម្រាក និងថតរូបកម្សាន្តទុកជាអនុស្សាវរីយ៍។


អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីសម្រាប់ ៣ភូមិ (ភូមិកប៉ាស់ ភូមិកប៉ាស់លើ និងភូមិទួលត្បែង) ក្នុងឃុំឈើតុំ ស្រុកក្រគរ។ ការប្រកាសនេះធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋផ្ទៀងផ្ទាត់ទិន្នន័យកម្មសិទ្ធិ មុននឹងឈានដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជូនពួកគាត់។
