
ឯកឧត្តម សុះ ហ្វាស៊ី អញ្ជើញចុះពិនិត្យស្ថានភាពតាមមណ្ឌលប្រឡងនីមួយៗ ក្នុងក្រុងពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារ បានអញ្ជើញអមដំណើរ ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមមណ្ឌលប្រឡងនីមួយៗ ស្ថិតក្នុងក្រុងពោធិ៍សាត់។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងការត្រៀមលក្ខណៈសម្បត្តិនានានៅតាមមណ្ឌលប្រឡង ដើម្បីធានាឱ្យដំណើរការប្រឡងខាងមុខប្រព្រឹត្តទៅដោយរលូន មានតម្លាភាព យុត្តិធម៌ និងទទួលបានលទ្ធផលល្អប្រសើរ៕











