
កាន់តែងាយស្រួល! ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន សម្រួលផ្តល់សំបុត្រកំណើតតាមប្រព័ន្ធអេឡិចត្រូនិក ជូនពលរដ្ឋនៅក្រៅខេត្ត
ពោធិ៍សាត់៖ ឆ្លើយតបតាមសំណូមពរជាក់ស្តែង កាលពីថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២៦ ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន បានសម្របសម្រួលផ្តល់សេវាសាធារណៈឆ្លងខេត្តយ៉ាងរហ័ស ជូនដល់ប្រជាពលរដ្ឋចំនួន ២នាក់ ដែលបានផ្លាស់ប្តូរទីលំនៅពីស្រុកបាកាន ទៅរស់នៅខេត្តផ្សេង។ ការផ្តល់សេវានេះ ធ្វើឡើងតាមរយៈកិច្ចសហការតាមប្រព័ន្ធអេឡិចត្រូនិច រវាងលោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋស្រុកស្វាយលើ (ខេត្តសៀមរាប) និងលោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុកភ្នំស្រួច/ឱរ៉ាល់ (ខេត្តកំពង់ស្ពឺ) ក្នុងការស្នើសុំ «សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត» មកកាន់ការិយាល័យប្រជាពលរដ្ឋស្រុកបាកាន។ ក្រោយរៀបចំឯកសាររួចរាល់ ក្រុមការងារបានផ្ញើឯកសារផ្លូវការទាំងនោះ តាមរយៈក្រុមហ៊ុនដឹកជញ្ជូនទៅដល់ដៃប្រជាពលរដ្ឋផ្ទាល់តែម្តង។










