
រដ្ឋបាលក្រុងពោធិ៍សាត់ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ ដើម្បីពិភាក្សា និងជំរុញការងារអភិវឌ្ឍន៍មូលដ្ឋាន
ពោធិ៍សាត់៖ ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួន នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សំរិទ្ធិ អេង ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ថ្នាក់ដឹកនាំការិយាល័យ-អង្គភាពជុំវិញសាលាក្រុង និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំសាមញ្ញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាពការងារនានា ព្រមទាំងលើកទិសដៅការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍន៍មូលដ្ឋានក្រុងពោធិ៍សាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕










