
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហការ និងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយស្ថាប័នតុលាការ
ខ្លឹមសារសំខាន់ៗក្នុងកិច្ចប្រជុំ៖ ការអនុវត្តនីតិវិធីច្បាប់៖ លោក សេង រតនៈ ព្រះរាជអាជ្ញារង បានធ្វើបទបង្ហាញពីនីតិវិធីស៊ើបអង្កេត ការប្រមូលវត្ថុតាង និងការឆែកឆេរ ផ្អែកលើក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធានាការអនុវត្តច្បាប់បានត្រឹមត្រូវ។ ការវាយតម្លៃខ្ពស់ និងការណែនាំ៖ ឯកឧត្តម តុប ឈុនហេង បានកោតសរសើរចំពោះការលះបង់របស់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការរក្សាសន្តិសុខសង្គម ព្រមទាំងបានណែនាំឱ្យបន្តពង្រឹងការទទួលខុសត្រូវ រាយការណ៍ទាន់ពេលវេលា និងបង្កើនកិច្ចសហការល្អរវាងតុលាការ និងសមត្ថកិច្ច។ ការពង្រឹងនីតិរដ្ឋ៖ ឯកឧត្តមប្រធានសាលាដំបូង បានសង្កត់ធ្ងន់លើគោលការណ៍អនុវត្តច្បាប់ដោយឯករាជ្យ យុត្តិធម៌ តម្លាភាព និងស្មើភាព។










